អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា?
ចោទិយកថា 24:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហេតុនេះហើយបានជាខ្ញុំប្រគល់បទបញ្ជាទាំងនេះឲ្យអ្នកប្រព្រឹត្តតាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវនឹកចាំថា ពីដើមអ្នកក៏ជាបាវបម្រើនៅស្រុកអេស៊ីព្ទដែរ ហេតុនេះហើយបានជាខ្ញុំបង្គាប់ឲ្យប្រព្រឹត្តដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យនឹកចាំថា ពីដើម ឯងជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ ហេតុនោះបានជាអញបង្គាប់ឲ្យឯងប្រព្រឹត្តដូច្នេះ។ អាល់គីតាប ត្រូវនឹកចាំថាអ្នកធ្លាប់ធ្វើជាទាសករ នៅស្រុកអេស៊ីប ហេតុនេះហើយ បានជា ខ្ញុំប្រគល់បទបញ្ជាទាំងនេះឲ្យអ្នកប្រព្រឹត្តតាម។ |
អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា?
ត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំប្រគល់បទបញ្ជាទាំងនេះ ឲ្យអ្នកប្រព្រឹត្តតាម។
ពេលណាអ្នកបេះផ្លែទំពាំងបាយជូររួចរាល់ហើយ មិនត្រូវវិលមកបេះផ្លែដែលនៅសល់ឡើយ គឺត្រូវទុកផ្លែទាំងនោះឲ្យជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ។
ពេលណាមនុស្សពីរនាក់មានរឿងជាមួយគ្នា ហើយឡើងទៅឲ្យតុលាការកាត់ក្ដី ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្ដី ម្នាក់ទៀតមានទោស។
ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។