Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 24:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម ឯង​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ត្រូវ​នឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​បទ‌បញ្ជា​ទាំង​នេះ​ឲ្យ​អ្នក​ប្រព្រឹត្ត​តាម។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ត្រូវ​នឹក​ចាំ​ថា​អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីប ហេតុ​នេះ​ហើយ បាន​ជា ខ្ញុំ​ប្រគល់​បទ​បញ្ជា​ទាំង​នេះ​ឲ្យ​អ្នក​ប្រព្រឹត្ត​តាម។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 24:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ឯង​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​ឯង​រាល់​គ្នា​ចេញ​មក ហើយ​ទៅ​ឯ​រំលុង គឺ​ជា​រណ្តៅ​ដែល​ជា​កន្លែង​បាន​ជីក​យក​ឯង​ឡើង​មក​នោះ


ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម ឯង​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ចេញ​មក ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។


កាល​ណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ហើយ​នោះ មិន​ត្រូវ​ទៅ​១​សា​ទៀត ដើម្បី​នឹង​បេះ​ចង្កោម​ដែល​នៅ​សល់​ទេ ត្រូវ​ទុក​សំរាប់​ពួក​អ្នក​ដទៃ នឹង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ


បើ​កាល​ណា​មាន​មនុស្ស​កើត​រឿង​ទាស់‌ទែង​គ្នា ហើយ​គេ​ប្តឹង‌ផ្តល់​ដល់​ចៅ‌ក្រម​ឲ្យ​ជំនុំ‌ជំរះ​ក្តី​នោះ នោះ​ត្រូវ​ឲ្យ​ចៅ‌ក្រម​តាំង​ឲ្យ​អ្នក​ដែល​សុចរិត បាន​ជា​សុចរិត​ចុះ ហើយ​កាត់​ទោស​ដល់​អ្នក​ដែល​មាន​ទោស​វិញ


គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ​ព្រោះ​ទ្រង់​ចង់​កាន់​តាម​សេចក្ដី​សម្បថ​ដែល​ទ្រង់​បាន​ស្បថ នឹង​ពួក​ឰយុកោ​ឯង បាន​ជា​ទ្រង់​នាំ​ឯង​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​បាន​លោះ​ឯង​ពី​ផ្ទះ​ពួក​បាវ​បំរើ គឺ​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម