ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 21:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ពួក​បូជា‌ចារ្យ*​ពី​កុល‌សម្ព័ន្ធ*​លេវី​នាំ​គ្នា​ចូល​មក - ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ពួក​បូជា‌ចារ្យ​ឲ្យ​នៅ​បម្រើ​ព្រះអង្គ និង​ឲ្យ​ពរ​ប្រជា‌ជន ក្នុង​ព្រះ‌នាម​ព្រះអង្គ។ ពេល​ប្រជា‌ជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​បូជា‌ចារ្យ​មាន​មុខងារ​អារ​កាត់​រឿងរ៉ាវ​របស់​ពួក​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ពួក​សង្ឃ ជា​កូន​ចៅ​លេវី ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ឲ្យ​បម្រើ​ព្រះ‌អង្គ និង​ឲ្យ​ពរ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា និង​ការ​វាយ​តប់​គ្នា​ទាំង​ប៉ុន្មាន នោះ​ស្រេច​នឹង​អ្នក​ទាំង​នោះ​អារ​កាត់​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ពួក​លេវី​ដ៏​ជា​សង្ឃ​ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​សំរាប់​នឹង​បំរើ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា នឹង​របួស​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​អ្នក​ទាំង​នោះ​កាត់​ឲ្យ​ចុះ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ពួក​អ៊ីមុាំ​ពី​កុល‌សម្ព័ន្ធ​លេវី នាំ​គ្នា​ចូល​មក–អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ជ្រើស​រើស​ពួក​អ៊ីមុាំ​ឲ្យ​នៅ​បម្រើ​ទ្រង់ និង​ឲ្យ​ពរ​ប្រជា‌ជន​ក្នុង​នាម​ទ្រង់។ ពេល​ប្រជា‌ជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​អ៊ីមុាំ​មាន​មុខ‌ងារ​អារ​កាត់​រឿង​រ៉ាវ​របស់​ពួក​គេ​ដែរ។

សូមមើលជំពូក



ចោទិយ‌កថា 21:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​អាំរ៉ាម​មាន​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ គេ​បាន​ញែក​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក ដើម្បី​បម្រើ​ការ​ក្នុង​ទី‌សក្ការៈ​វិសុទ្ធ​បំផុត រហូត​ត​ទៅ ព្រម​ទាំង​ថ្វាយ​គ្រឿង​ក្រអូប​ចំពោះ​ព្រះ‌អម្ចាស់ បម្រើ​ការ‌ងារ​របស់​ព្រះអង្គ និង​ជូន​ពរ​ប្រជា‌ជន​ក្នុង​នាម​ព្រះអង្គ រហូត​ត​រៀង​ទៅ។


ពេល​ណា​ជន​រួម​ជាតិ​របស់​អស់​លោក ដែល​រស់​នៅ​តាម​ក្រុង​នានា យក​រឿងរ៉ាវ​ទាក់ទង​ទៅ​នឹង​ឃាត‌កម្ម ឬ​ជម្លោះ​ស្ដី​អំពី​ក្រឹត្យ‌វិន័យ ច្បាប់ បទ‌បញ្ជា និង​វិន័យៗ​ផ្សេងៗ មក​សុំ​ឲ្យ​អស់​លោក​កាត់​ក្ដី ក្នុង​គ្រប់​ករណី អស់​លោក​ត្រូវ​ក្រើន​រំឭក​ពួក​គេ​ឲ្យ​ដឹង​ខ្លួន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​កុំ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​អស់​លោក និង​ជន​រួម​ជាតិ​របស់​អស់​លោក។ អស់​លោក​ត្រូវ​តែ​ប្រព្រឹត្ត​បែប​នេះ ដើម្បី​កុំ​ឲ្យ​មាន​កំហុស។


បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹង​ធ្លា​ធំ ជា​បន្ទប់​ដ៏​សក្ការៈ ជា​កន្លែង​ដែល​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់​ឧបករណ៍​ដ៏​សក្ការៈ តង្វាយ​ផ្សេងៗ សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​សក្ការៈ។


ពួក​គេ​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី នៅ​ពេល​ប្រជា‌ជន​មាន​រឿងរ៉ាវ​នឹង​គ្នា ហើយ​វិនិច្ឆ័យ​ទោស ស្រប​តាម​វិន័យ​របស់​យើង។ ពួក​គេ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ទុក ព្រម​ទាំង​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​ដ៏វិសុទ្ធ។


ក្រោយ​ពី​បាន​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ចប់​សព្វ​គ្រប់​ហើយ លោក​អើរ៉ុន​លើក​ដៃ​ជូន​ពរ​ប្រជា‌ជន រួច​ចុះ​មក​វិញ។


ពាក្យ​សម្ដី​របស់​បូជា‌ចារ្យ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់ ហើយ​ក្រឹត្យ‌វិន័យ​ក៏​ហូរ​ចេញ​ពី​មាត់​បូជា‌ចារ្យ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​ព្រះ‌បន្ទូល​របស់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​បម្រើ​ព្រះអង្គ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះអង្គ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។


ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​បូជា‌ចារ្យ និង​ពូជ‌ពង្ស​របស់​លោក ពី​ចំណោម​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​នៅ​បម្រើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។


អ្នក​ទាំង​ពីរ​ដែល​មាន​ទំនាស់​នឹង​គ្នា ត្រូវ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ* និង​ចៅ‌ក្រម​ដែល​កាន់​មុខ​តំណែង​នៅ​ពេល​នោះ។


ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង​ត្រូវ​នាំ​គោ​ញី​ស្ទាវ​នោះ​ចុះ​ទៅ​កាន់​ជ្រោះ​មួយ ដែល​មាន​ទឹក​ហូរ​មិន​ចេះ​រីង ហើយ​ជា​កន្លែង​គ្មាន​នរណា​សាប​ព្រោះ ឬ​ដាំ​ដំណាំ​ទេ។ គេ​ត្រូវ​វាយ​បំបាក់​ក​គោ​ញី នៅ​ក្នុង​ជ្រោះ។