ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថា នឹងទុកពួកគេឲ្យវិនាស នៅក្នុងវាលរហោស្ថាន
ចោទិយកថា 2:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានប្រហារពួកគេអស់ពីជំរំរបស់ជនជាតិអ៊ីស្រាអែល រហូតទាល់តែគ្មាននៅសល់នរណាម្នាក់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ាបានទាស់នឹងគេមែន ដើម្បីបំផ្លាញគេចេញពីជំរំ រហូតទាល់តែគេវិនាសអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏បានទាស់នឹងគេដែរ ដើម្បីនឹងបំផ្លាញគេពីពួកយើងទៅ ទាល់តែរោយរៀវបាត់បង់អស់។ អាល់គីតាប អុលឡោះតាអាឡាបានប្រហារពួកគេអស់ពីជំរំរបស់ជនជាតិអ៊ីស្រអែល រហូតទាល់តែគ្មាននៅសល់នរណាម្នាក់ឡើយ។ |
ដូច្នេះ ព្រះអង្គក៏ប្រកាសយ៉ាងដាច់ខាតថា នឹងទុកពួកគេឲ្យវិនាស នៅក្នុងវាលរហោស្ថាន
ដ្បិតព្រះអង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក
ដូច្នេះ ព្រះអង្គក៏ប្រហារជីវិតរបស់គេ តែក្នុងមួយរយៈពេលដ៏ខ្លី ព្រះអង្គផ្ដាច់អាយុជីវិតរបស់គេ យ៉ាងសែនវេទនាបំផុត។
កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម បានសុខសាន្តដូច្នេះ អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្តែងព្រះបារមី ឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញ តែព្រះអង្គសម្តែងព្រះពិរោធទាស់នឹង ខ្មាំងសត្រូវរបស់ព្រះអង្គ។
ចូរប្រាប់ពួកគេថា: យើងជាព្រះដ៏មានព្រះជន្មគង់នៅ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។
ប៉ុន្តែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ។
បងប្អូនបានជ្រាបសេចក្ដីទាំងនេះរួចស្រេចហើយ តែខ្ញុំចង់រំឭកបងប្អូនថា ក្រោយពេលដែលព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រអ៊ីស្រាអែល ឲ្យចេញផុតពីស្រុកអេស៊ីបមក ព្រះអង្គបានធ្វើឲ្យអ្នកមិនព្រមជឿត្រូវវិនាសអន្តរាយ។
រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ធ្វើឲ្យពួកគេបរាជ័យជានិច្ច ដូចទ្រង់មានព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។
ពួកគេក៏ចាត់មនុស្សឲ្យទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំឲ្យយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។ នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់បានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។
ព្រះអម្ចាស់សម្តែងឫទ្ធានុភាពដាក់ទោសអ្នកក្រុងអាសដូឌ គឺព្រះអង្គបង្កឲ្យមានវិនាសកម្មក្នុងចំណោមពួកគេ ព្រះអង្គធ្វើឲ្យប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតឫសដូងបាត។
កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ ព្រះអម្ចាស់ក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើឲ្យមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺព្រះអង្គដាក់ទណ្ឌកម្មពួកគេឲ្យកើតឫសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។
កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់បានសម្តែងឫទ្ធានុភាព ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់លោកសាំយូអែល។