ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
ចោទិយកថា 18:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតនៅថ្ងៃអ្នកជួបជុំគ្នានៅហោរែប អ្នកបានទូលសូមពីព្រះអម្ចាស់ ជាព្រះរបស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំតទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចអ្នកបានទូលសូមពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់ភ្នំហោរែប នៅថ្ងៃជួបជុំគ្នានោះថា "សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាមគ្រប់ទាំងសេចក្ដីដែលឯងបានសូមដល់ព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប នៅថ្ងៃដែលប្រជុំនោះថា សូមកុំឲ្យខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងខ្ញុំត្រូវស្លាប់ អាល់គីតាប ដ្បិតនៅថ្ងៃដែលអ្នកជួបជុំគ្នានៅហោរែប អ្នកបានសូមពីអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បែបនេះឯង គឺអ្នកពោលថា “សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ តទៅទៀត ហើយក៏កុំឲ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ |
ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្ដាប់លោក។ ប៉ុន្តែ សូមកុំឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់» ។
បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ
«ព្រះអម្ចាស់ជាព្រះនៃយើង មានព្រះបន្ទូលមកយើង នៅភ្នំហោរែបថា “អ្នករាល់គ្នាស្នាក់នៅភ្នំនេះអស់រយៈពេលជាយូរមកហើយ។
ព្រះអម្ចាស់បានចារសេចក្ដីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទបញ្ជាទាំងដប់ប្រការ ដែលព្រះអង្គបានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលអ្នករាល់គ្នាជួបជុំគ្នា រួចហើយព្រះអម្ចាស់ប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។
ព្រះអម្ចាស់ប្រគល់បន្ទះថ្មពីរមកឲ្យខ្ញុំ ជាបន្ទះថ្មចារដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់ មានចែងអំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងមកកាន់អ្នករាល់គ្នានៅលើភ្នំ ក្នុងថ្ងៃដែលអ្នកជួបជុំគ្នា។
ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮ គេបានអង្វរសុំកុំឲ្យព្រះអង្គមានព្រះបន្ទូលទៀត