ពួកបូជាចារ្យ និងពួកលេវី ក៏មិនខ្វះពូជពង្សឈរនៅចំពោះមុខយើង ដើម្បីថ្វាយតង្វាយដុត និងដុតគ្រឿងក្រអូបជាមួយតង្វាយផ្សេងៗ ហើយថ្វាយយញ្ញបូជាជារៀងរាល់ថ្ងៃដែរ»។
ចោទិយកថា 18:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពួកបូជាចារ្យលេវី និងកុលសម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រាអែលទេ គឺពួកគេមានតែអាហារពីយញ្ញបូជា និងតង្វាយផ្សេងៗ ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ពួកលេវីដែលជាសង្ឃ គឺកុលសម្ព័ន្ធលេវីទាំងមូល មិនត្រូវមានចំណែក ឬមត៌កជាមួយពួកអ៊ីស្រាអែលឡើយ។ ពួកគេអាចបរិភោគអាហារពីយញ្ញបូជា ដែលជាចំណែករបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកលេវីដ៏ជាសង្ឃ គឺពូជអំបូរលេវីគ្រប់គ្នាមិនត្រូវឲ្យគេមានចំណែក ឬមរដកជាមួយនឹងពួកអ៊ីស្រាអែលឡើយ ត្រូវឲ្យគេរស់ដោយបរិភោគដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា គឺជាមរដករបស់ទ្រង់វិញ អាល់គីតាប «ពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី និងកុលសម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រអែលទេ គឺពួកគេមានតែអាហារពីគូរបាន និងជំនូនផ្សេងៗ ដែលប្រជាជនយកមកជូនអុលឡោះតាអាឡា ប៉ុណ្ណោះ។ |
ពួកបូជាចារ្យ និងពួកលេវី ក៏មិនខ្វះពូជពង្សឈរនៅចំពោះមុខយើង ដើម្បីថ្វាយតង្វាយដុត និងដុតគ្រឿងក្រអូបជាមួយតង្វាយផ្សេងៗ ហើយថ្វាយយញ្ញបូជាជារៀងរាល់ថ្ងៃដែរ»។
ចំណែកឯកេរមត៌កដែលពួកបូជាចារ្យត្រូវទទួលនោះ គឺយើងផ្ទាល់។ មិនបាច់ចែកទឹកដីក្នុងស្រុកអ៊ីស្រាអែលជាមត៌កឲ្យពួកគេទេ ដ្បិតយើងផ្ទាល់ជាមត៌ករបស់ពួកគេ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នកនឹងគ្មានទឹកដីជាកេរមត៌កនៅក្នុងស្រុក ហើយក៏គ្មានចំណែកអ្វីរួមជាមួយពួកគេដែរ គឺយើងផ្ទាល់ជាចំណែកមត៌ករបស់អ្នក នៅក្នុងចំណោមប្រជាជនអ៊ីស្រាអែល។
ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌ក ក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក មានព្រះបន្ទូលប្រាប់ពួកគេ។
មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះដែលពុំបានទទួលទឹកដីជាមត៌ក ព្រោះពួកគេទទួលតង្វាយដុត ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ នេះហើយជាមត៌ករបស់ពួកគេ ដូចព្រះអង្គបានបង្គាប់មកពួកគេ។
លោកម៉ូសេពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ទុកជាមត៌កទេ ប៉ុន្តែ លោកប្រាប់ពួកគេថា មត៌ករបស់ពួកគេ គឺបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនទទួលចំណែកជាទឹកដី ក្នុងចំណោមអ្នករាល់គ្នាទេ ព្រោះមុខងារជាបូជាចារ្យ*បម្រើព្រះអម្ចាស់ ជាចំណែកមត៌ករបស់ពួកគេ។ រីឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានទទួលមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់រួចហើយ គឺជាមត៌កដែលលោកម៉ូសេ ជាអ្នកបម្រើព្រះអម្ចាស់ បានប្រគល់ឲ្យ»។