ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
ចោទិយកថា 14:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមសត្វទាំងប៉ុន្មានដែលនៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគសត្វទាំងនេះបាន គឺ អ្នករាល់គ្នាអាចបរិភោគសត្វណាដែលមានព្រុយ និងមានស្រកា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបណ្តាសត្វទាំងប៉ុន្មានដែលនៅក្នុងទឹក នោះឯងនឹងបរិភោគសត្វទាំងនេះបាន គឺសត្វណាដែលមានព្រុយ ហើយមានស្រកាផង អាល់គីតាប ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។ |
ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
រីឯជ្រូកក៏មិនត្រូវបរិភោគដែរ ព្រោះវាមានក្រចកជើងឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គឺកុំបរិភោគសាច់វា ហើយក៏កុំប៉ះពាល់ខ្មោចវាដែរ។