ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្ដី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ ។
ចោទិយកថា 1:41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នករាល់គ្នាឆ្លើយមកខ្ញុំថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហេតុនេះយើងខ្ញុំនឹងឡើងទៅវាយយកស្រុក តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ បានបង្គាប់យើងខ្ញុំ”។ ពេលនោះ អ្នករាល់គ្នាប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាងាយស្រួលក្នុងការវាយយកតំបន់ភ្នំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំថា "យើងខ្ញុំបានធ្វើបាបទាស់នឹងព្រះយេហូវ៉ាហើយ! យើងខ្ញុំនឹងឡើងទៅច្បាំង ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់យើងខ្ញុំ"។ ដូច្នេះ អ្នករាល់គ្នាបានប្រដាប់អាវុធរៀងៗខ្លួន ហើយគិតថាងាយស្រួលនឹងឡើងទៅច្បាំងក្នុងស្រុកភ្នំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងរាល់គ្នាបានឆ្លើយមកអញថា យើងខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដូច្នេះយើងនឹងឡើងទៅច្បាំង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រួចឯងរាល់គ្នាបានក្រវាត់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា រៀបចំនឹងឡើងទៅឯស្រុកភ្នំនោះដោយក្លៀវក្លា អាល់គីតាប ពេលនោះ អ្នករាល់គ្នាឆ្លើយមកខ្ញុំថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងអុលឡោះតាអាឡា ហេតុនេះយើងខ្ញុំនឹងឡើងទៅវាយយកស្រុក តាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំបានបង្គាប់យើងខ្ញុំ”។ ពេលនោះ អ្នករាល់គ្នាប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាងាយស្រួលក្នុងការវាយយកតំបន់ភ្នំ។ |
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្ដី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ ។
ភាពល្ងីល្ងើរបស់មនុស្សរមែងបង្ខូចផ្លូវរបស់ខ្លួន ហើយគេបែរជាខឹងនឹងព្រះអម្ចាស់ទៅវិញ។
លោកបាឡាមពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំប្របាទពុំដឹងថា លោកម្ចាស់ស្ថិតនៅតាមផ្លូវពីមុខខ្ញុំប្របាទទេ។ ឥឡូវនេះ ប្រសិនបើលោកមិនពេញចិត្តឲ្យខ្ញុំប្របាទទៅទេ នោះខ្ញុំប្របាទបកក្រោយវិញ»។