ចោទិយកថា 1:41 - អាល់គីតាប41 ពេលនោះ អ្នករាល់គ្នាឆ្លើយមកខ្ញុំថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងអុលឡោះតាអាឡា ហេតុនេះយើងខ្ញុំនឹងឡើងទៅវាយយកស្រុក តាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំបានបង្គាប់យើងខ្ញុំ”។ ពេលនោះ អ្នករាល់គ្នាប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាងាយស្រួលក្នុងការវាយយកតំបន់ភ្នំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦41 ពេលនោះ អ្នករាល់គ្នាបានឆ្លើយមកខ្ញុំថា "យើងខ្ញុំបានធ្វើបាបទាស់នឹងព្រះយេហូវ៉ាហើយ! យើងខ្ញុំនឹងឡើងទៅច្បាំង ដូចព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់យើងខ្ញុំ"។ ដូច្នេះ អ្នករាល់គ្នាបានប្រដាប់អាវុធរៀងៗខ្លួន ហើយគិតថាងាយស្រួលនឹងឡើងទៅច្បាំងក្នុងស្រុកភ្នំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥41 ពេលនោះ អ្នករាល់គ្នាឆ្លើយមកខ្ញុំថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហេតុនេះយើងខ្ញុំនឹងឡើងទៅវាយយកស្រុក តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ បានបង្គាប់យើងខ្ញុំ”។ ពេលនោះ អ្នករាល់គ្នាប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាងាយស្រួលក្នុងការវាយយកតំបន់ភ្នំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤41 នោះឯងរាល់គ្នាបានឆ្លើយមកអញថា យើងខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដូច្នេះយើងនឹងឡើងទៅច្បាំង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក រួចឯងរាល់គ្នាបានក្រវាត់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា រៀបចំនឹងឡើងទៅឯស្រុកភ្នំនោះដោយក្លៀវក្លា សូមមើលជំពូក |