ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កូឡុស 3:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ពី​ដើម បងប្អូន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពីមុន អ្នករាល់គ្នា​ក៏​ដើរ​ក្នុង​សេចក្ដីទាំងនោះ​ដែរ កាល​អ្នករាល់គ្នា​រស់នៅ​ក្នុង​សេចក្ដី​ទាំងនោះ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​កាល​ពី​មុន​ ពេល​អ្នក​រាល់គ្នារស់នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ ក៏​បាន​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ពី​ដើម អ្នក​រាល់​គ្នា​ក៏​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​កាល​ពី​ដើម គឺ​ពី​កាល​ដែល​នៅ​រស់​ក្នុង​កិរិយា​ទាំង​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

កាល​ពី​ដើម បង​ប្អូន​ប្រព្រឹត្ដ​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។

សូមមើលជំពូក



កូឡុស 3:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ក្រឹត្យ‌វិន័យ​ជំរុញ តណ្ហា​អាក្រក់​ផ្សេងៗ​បាន​សម្តែង​ឥទ្ធិ‌ពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់


កាល​ពី​ដើម បងប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​លាង​សម្អាត​បងប្អូន ប្រោស​ប្រទាន​ឲ្យ​បងប្អូន​បាន​វិសុទ្ធ ព្រម​ទាំង​ឲ្យ​បងប្អូន​បាន​សុចរិត* ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* តាម​រយៈ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ជាម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ។


ពី​ដើម បងប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព​លោក​នេះ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិ‌ពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​នៅ​បច្ចុប្បន្ន‌កាល​នេះ។


ពី​ដើម បងប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បងប្អូន និង​មក​ពី​បងប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​ មែន តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន របស់​យើង។


ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ រឹង​ទទឹង វង្វេង​មាគ៌ា វក់​នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា និង​ការ​ស្រើប‌ស្រាល​គ្រប់​បែប​យ៉ាង មាន​ចិត្ត​កំណាច និង​ច្រណែន‌ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ព្រម​ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។