ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 28:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ដល់​ក្រុង​រេគាម។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ចេញ​ពីទីនោះ​វាង​ទៅដល់​រេគាម​។ មួយ​ថ្ងៃ​ក្រោយមក មាន​ខ្យល់ទិសខាងត្បូង​បក់មក ហើយ​នៅថ្ងៃទីពីរ យើង​មកដល់​ពូទីយ៉ូលី​។

សូមមើលជំពូក

Khmer Christian Bible

ចេញ​ពី​ទី​នោះ​ យើង​បាន​ធ្វើ​ដំណើរ​បត់បែន​ ហើយ​ក៏​មក​ដល់​ក្រុង​រេគាម។​ មួយ​ថ្ងៃ​ក្រោយ​មក​ មាន​ខ្យល់​ពី​ទិស​ខាង​ត្បូង​មក​ យើង​ក៏​មក​ដល់​ក្រុង​ពូទីយ៉ូលី​នៅ​ថ្ងៃ​ទី​ពីរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក យើង​ចេញ​ពី​ទី​នោះ វាង​ទៅ​ដល់​ក្រុង​រេ‌គាម។ មួយ​ថ្ងៃ​ក្រោយ​មក មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង ហើយ​នៅ​ថ្ងៃ​ទី​ពីរ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ទី​នោះ​យើង​បើក​វាង​ទៅ​ដល់​រេគាម ហើយ​១​ថ្ងៃ​ក្រោយ​មក កើត​មាន​ខ្យល់​ពី​ខាង​ត្បូង ដល់​ថ្ងៃ​ទី​២​យើង​ទៅ​ដល់​ពូទី‌យ៉ូលី

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រ ទៅ​ដល់​ក្រុង​រេគាម។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។

សូមមើលជំពូក



កិច្ចការ 28:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា ជា​ឱកាស​ល្អ​សម្រាប់​គម្រោង‌ការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។


លុះ​មក​ដល់​ក្រុង​ស៊ីរ៉ា‌គូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។


នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បងប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ: