ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ*របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។
កិច្ចការ 22:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ លោកឆ្លើយថា៖ «បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។ ព្រះគម្ពីរខ្មែរសាកល មេបញ្ជាការក៏ចូលមកជិត សួរប៉ូលថា៖ “ចូរប្រាប់ខ្ញុំមក៍! តើអ្នកមានសញ្ជាតិរ៉ូម៉ាំងឬ?”។ ប៉ូលឆ្លើយថា៖ “បាទ ខ្ញុំមាន”។ Khmer Christian Bible ដូច្នេះ មេបញ្ជាការក៏ចូលមកសួរលោកប៉ូលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាជនជាតិរ៉ូមឬ?» គាត់ក៏ឆ្លើយថា៖ «មែនហើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេទ័ពធំក៏ចូលមកសួរលោកប៉ុលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាសាសន៍រ៉ូមមែនឬ?» លោកឆ្លើយថា៖ «បាទ!» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមេទ័ពធំចូលមកសួរប៉ុលថា ចូរប្រាប់អញ ឯងជាសាសន៍រ៉ូមឬ គាត់ឆ្លើយថា បាទ អាល់គីតាប លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ គាត់ឆ្លើយថា៖ «បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។ |
ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ*របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។
នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។
នាយទាហានឮពាក្យនេះ ក៏ទៅជម្រាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។
លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីឲ្យបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖ «រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។