ព្រះអង្គបានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ព្រះអង្គក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។
កិច្ចការ 19:41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំឲ្យបែកខ្ញែកគ្នាទៅ។ ព្រះគម្ពីរខ្មែរសាកល កាលនិយាយដូច្នេះហើយ លោកក៏រំសាយអង្គប្រជុំនោះទៅ៕ Khmer Christian Bible ពេលនិយាយដូច្នេះរួចហើយ គាត់ក៏រំសាយការប្រជុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកមានប្រសាសន៍ដូច្នេះរួចហើយ លោកក៏រំសាយអង្គប្រជុំនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមានប្រសាសន៍សេចក្ដីទាំងនេះរួចហើយ នោះលោកឲ្យគេទៅវិញទៅ។ អាល់គីតាប គាត់មានប្រសាសន៍ដូច្នេះរួចហើយ ក៏ប្រាប់អង្គប្រជុំឲ្យបែកខ្ញែកគ្នាទៅ។ |
ព្រះអង្គបានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ព្រះអង្គក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។
ស្ដាប់ពាក្យសម្ដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សម្រែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។
បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះឡើយ»។
លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។