រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ រួចរាល់សព្វគ្រប់។
កិច្ចការ 19:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មកពីព្រះអម្ចាស់បានសម្តែងព្រះចេស្ដាដូច្នេះហើយ បានជាព្រះបន្ទូលរីកចម្រើន និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។ ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងដូច្នេះ ដែលព្រះបន្ទូលរបស់ព្រះអម្ចាស់បានចម្រើនឡើង និងបានឈ្នះយ៉ាងមានអំណាច។ Khmer Christian Bible ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏រីកចម្រើនកាន់តែខ្លាំង និងយ៉ាងមានអំណាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានរីកចម្រើនឡើង ហើយបានឈ្នះដោយអំណាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងដូច្នោះឯង ដែលព្រះបន្ទូលនៃព្រះអម្ចាស់បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច។ អាល់គីតាប មកពីអុលឡោះជាអម្ចាស់បានសំដែងអំណាច ដូច្នេះហើយបានជាបន្ទូលនៃអុលឡោះរីកចំរើន និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។ |
រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ រួចរាល់សព្វគ្រប់។
មនុស្សម្នាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចំនួនអ្នកជឿបានកើនឡើងជាលំដាប់ ។
កាលលោកប្រតិភូឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ហើយស្ញប់ស្ញែងនឹងសេចក្ដីដែលគេបង្រៀនអំពីព្រះអម្ចាស់ខ្លាំងណាស់។
លោកបានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ*ដ៏ច្រើនលើសលុបសុខចិត្តប្រតិបត្តិតាមជំនឿដែរ។
នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។