កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជានាយកបូជាចារ្យ*របស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។
កូនប្រុសប្រាំពីរនាក់របស់នាយកបូជាចារ្យជនជាតិយូដាម្នាក់ឈ្មោះស្កេវ៉ា បានធ្វើដូច្នេះ។
ហើយកូនប្រុសទាំងប្រាំពីរនាក់របស់សម្ដេចសង្ឃជនជាតិយូដាឈ្មោះស្កេវ៉ា ក៏ធ្វើដូច្នោះដែរ
កូនប្រុសទាំងប្រាំពីររបស់សម្ដេចសង្ឃសាសន៍យូដាម្នាក់ ឈ្មោះស្កេវ៉ា ក៏ធ្វើដូច្នេះដែរ។
ក្នុងពួកមនុស្សដែលធ្វើដូច្នោះ មាន៧នាក់ ជាកូននៃសាសន៍យូដាម្នាក់ ដែលធ្វើជាសង្គ្រាជឈ្មោះស្កេវ៉ា
កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជាអ៊ីមុាំរបស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។
មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖ «យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។
វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។