អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាស របស់កូនចៅលោកយ៉ូសែបទេ។
កិច្ចការ 18:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ* មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកគេទាំងអស់គ្នាក៏ចាប់សូស្ថេនអ្នកគ្រប់គ្រងសាលាប្រជុំ ហើយវាយគាត់នៅមុខទីកាត់ក្ដី ប៉ុន្តែកាលីយ៉ូមិនអើពើនឹងការទាំងនេះសោះ។ Khmer Christian Bible ដូច្នេះ ពួកគេគ្រប់គ្នាក៏ចាប់លោកសូស្ថេនជាប្រធានសាលាប្រជុំ ហើយវាយគាត់នៅមុខសាលាក្ដី ប៉ុន្ដែលោកកាលីយ៉ូមិនខ្វល់នឹងរឿងនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកគេទាំងប៉ុន្មានក៏ចាប់លោកសូស្ថេន ជាមេសាលាប្រជុំ ហើយវាយលោកនៅមុខសាលាក្តី តែលោកកាលីយ៉ូមិនខ្វល់ពីរឿងនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ចាប់សូស្ថេន ជាមេសាលាប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំ តែលោកកាលីយ៉ូមិនរវល់សោះ។ អាល់គីតាប ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្ដែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។ |
អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាស របស់កូនចៅលោកយ៉ូសែបទេ។
នៅពេលលោកពីឡាតអង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ឈ្មោះ យ៉ៃរូស មកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ
កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។
រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀតបានស្ដាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹក*ផង។
ខ្ញុំ ប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅ ឲ្យធ្វើជាសាវ័ករបស់ព្រះគ្រិស្ត*យេស៊ូ ខ្ញុំ និងលោកសូស្ដែន
រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ត*ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។