តើមានព្រះណាដូចយើង? ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមក! គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន ចាប់ពីពេលយើងបង្កើតប្រជាជន តាំងពីអស់កល្បរៀងមក ព្រមទាំងរៀបរាប់អំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។
កិច្ចការ 15:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែល សម្តែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ដែលបានសម្ដែងការទាំងនេះតាំងពីបុរាណមក មានបន្ទូលដូច្នេះ’។ Khmer Christian Bible ព្រះអម្ចាស់ដែលធ្វើឲ្យគេដឹងអំពីហេតុការណ៍ទាំងនេះតាំងពីដើមរៀងមក បានមានបន្ទូលយ៉ាងដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់បានជ្រាបតាំងពីអស់កល្បរៀងមក" ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ការដែលព្រះទ្រង់ធ្វើ នោះទ្រង់បានជ្រាប តាំងពីអស់កល្បរៀងមក អាល់គីតាប នេះជាបន្ទូលរបស់អុលឡោះដែល សំដែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។ |
តើមានព្រះណាដូចយើង? ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមក! គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន ចាប់ពីពេលយើងបង្កើតប្រជាជន តាំងពីអស់កល្បរៀងមក ព្រមទាំងរៀបរាប់អំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។
ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល ចូរពិភាក្សាគ្នាទៅ។ តាំងពីបុរាណកាលមក តើនរណាបានប្រាប់ទុកជាមុន នូវហេតុការណ៍ទាំងអម្បាលម៉ាន ដែលកើតមាននៅពេលនេះ? គឺមានតែយើងដែលជាព្រះអម្ចាស់ប៉ុណ្ណោះ ដែលបានប្រាប់ជាមុន ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។ យើងជាព្រះដ៏សុចរិត និងជាព្រះសង្គ្រោះ ក្រៅពីយើង គ្មានព្រះសង្គ្រោះដ៏សុចរិត ណាទៀតឡើយ។
ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាប់យក ស្រុកអេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលនឹងសម្រេចការទាំងនោះ។
ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតា មានតែព្រះអម្ចាស់ទេដែលជ្រាប។ ពេលនោះ គ្មានថ្ងៃគ្មានយប់ទេ សូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ
ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេ ព្រះអង្គមិនចេះកុហកឡើយ ព្រះអង្គក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់លោកអដាំ ដែរ! ព្រះអង្គមានព្រះបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ព្រះអង្គតែងតែសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានថ្លែង។
ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី*ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។
ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលព្រះអង្គបានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
ព្រះអង្គប្រទានឲ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។
ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែក ក្នុងអង្គព្រះគ្រិស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ
ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង ។
ព្រះជាម្ចាស់ក៏ប្រណីសន្ដោសឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបព្រះអង្គចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រិស្ត មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គឲ្យមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។
ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។
សត្វដែលលោកឃើញនោះ នៅសម័យដើម មានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។