កិច្ចការ 13:37 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ ព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។ ព្រះគម្ពីរខ្មែរសាកល ក៏ព្រះអង្គដែលព្រះបានលើកឲ្យរស់ឡើងវិញនោះ មិនបានជួបការរលួយឡើយ។ Khmer Christian Bible ប៉ុន្ដែព្រះមួយអង្គដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញនោះ មិនបានជួបសេចក្ដីពុករលួយទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអង្គដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនឃើញសេចក្ដីពុករលួយឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះអង្គនោះ ដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនបានឃើញសេចក្ដីពុករលួយឡើយ អាល់គីតាប រីឯអ៊ីសាដែលអុលឡោះបានប្រោសឲ្យមានជីវិតរស់ឡើងវិញនោះសពរបស់គាត់ពុំបានរលួយទេ។ |
ព្រះអង្គបានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើង ទីពីរថា: ព្រះអង្គជាបុត្ររបស់យើង គឺយើងដែលបានបង្កើតព្រះអង្គមក នៅថ្ងៃនេះ ។
ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ព្រះអង្គដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកឡើយ។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយឲ្យ សពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។