រីឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់សូល លោកបាននាំយកអ៊ីស-បូសែតជាបុត្រាសូល ទៅឯក្រុងម៉ាហាណែម
២ សាំយូអែល 3:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ៊ីស-បូសែតក៏ចាត់គេឲ្យទៅនាំយកនាង ពីប៉ាលធាល ជាកូនឡាអ៊ីស ប្ដីនាងមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ៊ីស-បូសែតក៏ចាត់គេឲ្យទៅនាំនាងពីប៉ាលធាល ជាកូនឡាអ៊ីស ប្តីនាងមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំព្រះនាងមិកាល់ពីផ្ទះប្ដីរបស់ព្រះនាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។ អាល់គីតាប ស្តេចអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំនាងមិកាល់ ពីផ្ទះប្ដីរបស់នាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។ |
រីឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់សូល លោកបាននាំយកអ៊ីស-បូសែតជាបុត្រាសូល ទៅឯក្រុងម៉ាហាណែម
ដាវីឌក៏ចាត់សារឲ្យទៅឯអ៊ីស-បូសែត ជាបុត្រាសូលថា ចូរឲ្យមីកាល ជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសារស្បែកចុងស្វាសនៃពួកភីលីស្ទីន១០០នាក់នោះមកខ្ញុំវិញ
ឯប្ដីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា ចូរវិលទៅវិញចុះ នោះគាត់ក៏ត្រឡប់ទៅវិញ។
ចំណែកនាងមីកែល ប្រពន្ធរបស់ដាវីឌ នោះសូល ជាបិតាទ្រង់ បានលើកឲ្យទៅប៉ាលធី ជាកូនឡាអ៊ីស ដែលនៅកាលីមវិញ។