ប៉ុន្តែព្រះបន្ទូលនៃស្តេចបានឈ្នះយ៉ូអាប់ ហើយនឹងពួកមេទ័ព រួចយ៉ូអាប់នឹងពួកមេទ័ព ក៏ចេញពីចំពោះស្តេចទៅ ដើម្បីរាប់ចំនួនពួកសាសន៍អ៊ីស្រាអែល
២ សាំយូអែល 24:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆ្លងទន្លេយ័រដាន់ ទៅដំឡើងត្រសាលនៅត្រង់អារ៉ូអ៊ើរ ជាខាងស្តាំទីក្រុងដែលនៅកណ្តាលច្រកភ្នំ ខាងស្រុកកាឌ់ ជិតយ៉ាស៊ើរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានឆ្លងទន្លេយ័រដាន់ ហើយចាប់ផ្ដើមពីក្រុងអារ៉ូអ៊ើរ និងពីទីក្រុងដែល នៅកណ្ដាលជ្រលងភ្នំ ឆ្ពោះទៅស្រុកកាដ រួចទៅក្រុងយ៉ាស៊ើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្ដាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ើរ។ អាល់គីតាប ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្តាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ើរ។ |
ប៉ុន្តែព្រះបន្ទូលនៃស្តេចបានឈ្នះយ៉ូអាប់ ហើយនឹងពួកមេទ័ព រួចយ៉ូអាប់នឹងពួកមេទ័ព ក៏ចេញពីចំពោះស្តេចទៅ ដើម្បីរាប់ចំនួនពួកសាសន៍អ៊ីស្រាអែល
មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ
រួចម៉ូសេចាត់គេទៅសង្កេតមើលឯក្រុងយ៉ាស៊ើ គេក៏ចាប់យកអស់ទាំងតំបន់នៅជុំវិញ ព្រមទាំងបណ្តេញសាសន៍អាម៉ូរី ដែលនៅស្រុកនោះ ឲ្យចេញទៅផង។
ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ គេមានហ្វូងសត្វសន្ធឹកណាស់ ដូច្នេះ កាលគេបានឃើញស្រុកយ៉ាស៊ើរ នឹងស្រុកកាឡាត ថាជាស្រុកស្រួលល្មមឲ្យចិញ្ចឹមហ្វូងសត្វបាន
ហើយចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅមាត់ស្ទឹងអើណូន នឹងពីទីក្រុង១ដែលនៅច្រកភ្នំនោះ រហូតដល់ស្រុកកាឡាត គ្មានក្រុងណាមួយដែលយើងពុំអាចនឹងយកបាននោះទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រគល់ទាំងអស់មកយើង
ឯដែនស្រុករបស់គេ នោះចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ រហូតដល់ផុតស្រុកវាលមេឌីបា
ឯដែនគេ គឺស្រុកយ៉ាស៊ើរ នឹងអស់ទាំងទីក្រុងនៅស្រុកកាឡាត នឹងស្រុករបស់ពួកកូនចៅអាំម៉ូន១ចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខនឹងក្រុងរ៉ាបាត
ចាប់តាំងពីអារ៉ូអ៊ើរដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ គឺស្រុកវាលមេឌីបាទាំងអស់រហូតដល់ក្រុងឌីបូន