ប៉ុន្តែ ដោយប្រព្រឹត្តអំពើយ៉ាងនោះ ទ្រង់បានឲ្យពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា មានឱកាសនឹងត្មះតិះដៀលជាខ្លាំង បានជាបុត្រដែលត្រូវប្រសូតមកនោះ នឹងសុគតទៅជាពិតប្រាកដ រួចណាថាន់ក៏វិលទៅផ្ទះលោកវិញទៅ។
២ សាំយូអែល 24:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យទៅទូលដាវីឌថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញដាក់សេចក្ដីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យទៅទូលព្រះបាទដាវីឌថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "យើងដាក់សេចក្ដីទាំងបីនេះឲ្យអ្នក ចូររើសយកមួយចុះ ឲ្យយើងបានធ្វើយ៉ាងនោះដល់អ្នក"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរទៅប្រាប់ស្ដេចដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។ អាល់គីតាប «ចូរទៅប្រាប់ស្តេចទតថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។ |
ប៉ុន្តែ ដោយប្រព្រឹត្តអំពើយ៉ាងនោះ ទ្រង់បានឲ្យពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា មានឱកាសនឹងត្មះតិះដៀលជាខ្លាំង បានជាបុត្រដែលត្រូវប្រសូតមកនោះ នឹងសុគតទៅជាពិតប្រាកដ រួចណាថាន់ក៏វិលទៅផ្ទះលោកវិញទៅ។
ព្រឹកឡើង កាលដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ហោរាកាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
ដូច្នេះកាឌ់ក៏ទៅឯដាវីឌទូលថា តើព្រះករុណាសព្វព្រះហឫទ័យយ៉ាងណា ចង់ឲ្យមានអំណត់៧ឆ្នាំនៅក្នុងនគរ ឬចង់រត់ពីមុខពួកខ្មាំងសត្រូវក្នុងរវាង៣ខែ កំពុងដែលគេដេញតាម ឬឲ្យមានជំងឺអាសន្នរោគអស់៣ថ្ងៃនៅក្នុងនគរវិញ សូមពិចារណាឥឡូវចុះ ហើយមានបន្ទូលមក ឲ្យទូលបង្គំបានឆ្លើយដល់ព្រះ ដែលទ្រង់ចាត់ឲ្យទូលបង្គំមក
យ៉ូអាប់ ជាកូនសេរូយ៉ា លោកចាប់តាំងរាប់ តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះ បានបណ្តាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេ នោះមិនបានកត់ទុក ក្នុងបញ្ជីពង្សាវតារនៃស្តេចដាវីឌទេ។
ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ។
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯង ពីព្រោះអញនឹងធ្វើឲ្យអស់ទាំងនគរ ដែលអញបានកំចាត់កំចាយឯងទៅនោះ ត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យឯងផុតទេ គឺអញនឹងវាយផ្ចាលឯងតាមខ្នាតវិញ អញនឹងមិនបណ្តោយឲ្យឯង នៅដោយឥតវាយផ្ចាលឡើយ។
គឺដោយហេតុនោះបានជាអញដើរទាស់ទទឹងនឹងគេដែរ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះបើចិត្តដែលមិនទាន់កាត់ស្បែករបស់គេបានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ
ឯស្រុកនោះនឹងត្រូវគេចោលទទេ ហើយនឹងបានអរចំពោះឆ្នាំឈប់សំរាក កំពុងដែលនៅស្ងាត់ ឥតមានគេនៅៗឡើយ ហើយគេនឹងព្រមទទួលទោសនៃអំពើទុច្ចរិតរបស់ខ្លួន គឺពីព្រោះគេបានមើលងាយដល់សេចក្ដីបញ្ញត្តរបស់អញ ហើយចិត្តគេបានខ្ពើមដល់អស់ទាំងច្បាប់អញដែរ
អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ