យ៉ូអាប់ក៏វិលត្រឡប់មក ពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែ១៩នាក់ ហើយនឹងអេសាអែលប៉ុណ្ណោះ
២ សាំយូអែល 2:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកពលរបស់ដាវីឌ បានវាយសំឡាប់ខាងពួកបេនយ៉ាមីន នឹងពួកអ័ប៊ីនើរអស់៣៦០នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកពលរបស់ដាវីឌ បានវាយសម្លាប់ខាងពួកបេនយ៉ាមីន និងពួកអ័ប៊ីនើរអស់បីរយហុកសិបនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់ពួកបេនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរ អស់បីរយហុកសិបនាក់។ អាល់គីតាប ប៉ុន្តែ ទាហានរបស់ស្តេចទតបានសម្លាប់ទាហានរបស់ពួកពុនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរ អស់បីរយហុកសិបនាក់។ |
យ៉ូអាប់ក៏វិលត្រឡប់មក ពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែ១៩នាក់ ហើយនឹងអេសាអែលប៉ុណ្ណោះ
រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ព្រមទាំងពួកលោកក៏ដើរពេញ១យប់នោះ មកដល់ក្រុងហេប្រុននៅពេលថ្ងៃទើបនឹងភ្លឺ។
នៅគ្រានោះ រាជវង្សសូល នឹងរាជវង្សដាវីឌ គេច្បាំងគ្នាអស់កាលជាយូរ តែដាវីឌចេះតែមានកំឡាំងខ្លាំងឡើង ហើយរាជវង្សសូលក៏កាន់តែខ្សោយទៅ។
រួចស្តេចអ៊ីស្រាអែលមានបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ