កាលដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ី ជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ នឹងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម
២ សាំយូអែល 19:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់មានបន្ទូលទៅលោកថា សូមអញ្ជើញទៅជាមួយនឹងខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡិម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមានរាជឱង្ការទៅលោកថា៖ «សូមអញ្ជើញទៅជាមួយខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡិម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងយេរូសាឡឹមជាមួយខ្ញុំ ខ្ញុំនឹងផ្គត់ផ្គង់អ្វីៗទាំងអស់ដែលលោកត្រូវការ»។ អាល់គីតាប ទតមានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅក្រុងយេរូសាឡឹមជាមួយខ្ញុំ ខ្ញុំនឹងផ្គត់ផ្គង់អ្វីៗទាំងអស់ដែលលោកត្រូវការ»។ |
កាលដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ី ជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ នឹងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម
លោកជាមនុស្សមានវ័យកន្លងហើយ មានអាយុ៨០ឆ្នាំគត់ លោកបានផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច ក្នុងកាលដែលទ្រង់គង់នៅស្រុកម៉ាហាណែម ដ្បិតលោកជាអ្នកមានស្តុក
តែបារស៊ីឡាយទូលឆ្លើយថា តើទូលបង្គំនឹងនៅរស់បានប៉ុន្មានទៅទៀត ដែលនឹងគួរតាមព្រះករុណា ឡើងទៅឯក្រុងយេរូសាឡិមនោះ
នោះស៊ីបាទូលទៅស្តេចថា ទូលបង្គំ ជាបាវបំរើទ្រង់ នឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលទ្រង់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ បានមានបន្ទូលប្រាប់មក តែចំណែកមភីបូសែតនោះ ទ្រង់មានបន្ទូលថា លោកត្រូវបរិភោគនៅតុយើង ទុកដូចជាបុត្រណាមួយរបស់ស្តេច
ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់