Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:33 - អាល់គីតាប

33 ទត​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​លោក​ត្រូវ​ការ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «សូម​អញ្ជើញ​ទៅ​ជា‌មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បី‌បាច់​រក្សា​លោក នៅ​ឯ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​លោក​ត្រូវ​ការ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​បី‌បាច់‌រក្សា​លោក នៅ​ឯ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:33
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ទត​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម គាត់​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។


គាត់​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែត‌សិប​ឆ្នាំ។ ពេល​ស្តេច​ទត​នៅ​ក្រុង​ម៉ាហា‌ណែម គាត់​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្តេច​ទត​ត្រូវ​ការ ដ្បិត​គាត់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ។


លោក​បាស៊ី‌ឡៃ​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច! តើ​ឲ្យ​ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ស្តេច​ធ្វើ​អ្វី ខ្ញុំ​រស់​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ!


គាត់​ជម្រាប​ថា៖ «ខ្ញុំ​នឹង​ប្រព្រឹត្ត​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ស្តេច»។ ចាប់​ពី​ពេល​នោះ​ទៅ លោក​មេភី‌បូសែត​បាន​ពិសា​បាយ​រួម​តុ​ជា​មួយ​ទត ដ្បិត​គាត់​ជា​ពូជ‌ពង្ស​របស់​ស្តេច។


ហើយ​ទ្រង់​នឹង​ប្រទាន​ឲ្យ​បង​ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​អ៊ីសា‌ជាអម្ចាស់​លេច​ចេញ​ពី​សូរ៉កា​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​មាន​អំណាច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម