អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ នឹងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក
២ សាំយូអែល 19:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់លោកជាបងប្អូន និងជាសាច់ញាតិរបស់ស្ដេច។ ដូច្នេះ កុំបង្អង់នៅចាំក្រោយគេ ក្នុងការយាងស្ដេចមកវិញនោះឡើយ។ អាល់គីតាប អស់លោកជាបងប្អូន និងជាសាច់ញាតិរបស់ស្តេច។ ដូច្នេះ កុំបង្អង់នៅចាំក្រោយគេ ក្នុងការអញ្ជើញស្តេចមកវិញនោះឡើយ។ |
អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ នឹងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក
នោះពួកអ៊ីស្រាអែលទាំងអស់ គេមកគាល់ស្តេច ទូលថា ហេតុអ្វីបានជាពួកយូដា ជាបងប្អូនយើងខ្ញុំ បានទាក់ព្រះទ័យព្រះករុណា ដោយចំឡងទ្រង់ ព្រមទាំងព្រះរាជវង្សាទាំងប៉ុន្មាន នឹងបណ្តាពួកទ័ពទ្រង់ ឆ្លងទន្លេយ័រដាន់មកដូច្នេះ
ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា គឺពីព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលត្រូវឲ្យស្តេចបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ
គ្រានោះ ពូជអំបូរនៃអ៊ីស្រាអែលទាំងប៉ុន្មាន ក៏មកឯដាវីឌ នៅក្រុងហេប្រុន ទូលថា ទូលបង្គំគ្រប់គ្នាជាសាច់លោហិតជាមួយនឹងទ្រង់ដែរ
សាដុក ជាកូនអ័ហ៊ីទូប នឹងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង
ដើម្បីនឹងបណ្តាលសាច់ញាតិខ្ញុំ ឲ្យមានសេចក្ដីច្រណែន ហើយនឹងជួយសង្គ្រោះអ្នកខ្លះក្នុងពួកគេ បើសិនជាបាន
សូមខ្សឹបដាក់ត្រចៀកនៃពួកមនុស្សនៅស៊ីគែមទាំងអស់ថា បើពួកកូនយេរូ-បាលទាំង៧០នាក់ ឬមនុស្សតែម្នាក់គ្រងរាជ្យលើអ្នករាល់គ្នា នោះតើណាវិសេសជាងណា សូមឲ្យអ្នករាល់គ្នានឹកចាំយ៉ាងនេះទៀត គឺថាខ្ញុំនេះជាសាច់ឈាមនឹងអ្នករាល់គ្នាដែរ