ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 18:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​យក​សព​របស់​អាប់‌សា‌ឡំម​ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​ធំ នៅ​កណ្តាល​ព្រៃ រួច​បង្គរ​ថ្ម​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ឯ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​រៀង​ខ្លួន​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​យក​សព​របស់​អាប់សា‌ឡុម​ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​ធំ នៅ​កណ្ដាល​ព្រៃ រួច​បង្គរ​ថ្ម​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ឯ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​រត់​ទៅ​ឯ​ទី​លំ‌នៅ​របស់​គេ​រៀង​ខ្លួន​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​យក​សព​ស្ដេច​អាប់‌សា‌ឡុម​ទៅ​បោះ​ចោល​ក្នុង​រណ្ដៅ​មួយ​ដ៏​ធំ នៅ​កណ្ដាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា‌អែល​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក

អាល់គីតាប

គេ​យក​សព​ស្តេច​អាប់‌សា‌ឡុម ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​មួយ​ដ៏​ធំ នៅ​កណ្តាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រ‌អែល​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 18:17
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ យ៉ូអាប់​មក​ឯ​ស្តេច នៅ​ក្នុង​ព្រះ‌រាជ​មន្ទីរ​ទូល​ថា នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ដែល​ជា​ពួក​អ្នក​បំរើ​ទ្រង់​មាន​សេចក្ដី​ខ្មាស គឺ​ជា​ពួក​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ដល់​ព្រះ‌ជន្ម​នៃព្រះ‌ករុណា នឹង​ព្រះ‌រាជ​បុត្រា បុត្រី ពួក​ភរិយា ហើយ​នឹង​ពួក​អ្នក‌ម្នាង​របស់​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ​ផង


ដូច្នេះ ស្តេច​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​គង់​នៅ​មាត់​ទ្វារ​ក្រុង ហើយ​មាន​គេ​ទៅ​ប្រកាស​ដល់​បណ្តាជន​ទាំង‌ឡាយ​ថា មើល ស្តេច​ទ្រង់​កំពុង​តែ​គង់​នៅ​មាត់​ទ្វារ នោះ​ពួក​បណ្តាជន​ទាំង‌ឡាយ ក៏​មក​គាល់​នៅ​ចំពោះ​ស្តេច។


រីឯ​ពួក​អ៊ីស្រាអែល គេ​បាន​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​រៀង​ខ្លួន ហើយ​បណ្តាជន​ទាំង‌ឡាយ​ក៏​កើត​វិវាទ​គ្នា នៅ​ពេញ​ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ថា ស្តេច​ទ្រង់​បាន​ជួយ​ឲ្យ​យើង​រួច ពី​កណ្តាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ​យើង ក៏​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន​ដែរ ឥឡូវ​នេះ ទ្រង់​បាន​រត់​ពី​មុខ​អាប់‌សា‌ឡំម ចេញ​ពី​នគរ​ទៅ


រីឯ​នៅ​ទី​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី ពូជ​បេន‌យ៉ាមីន វា​ក៏​ផ្លុំ​ត្រែ​ឡើង ពោល​ថា យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ ក៏​គ្មាន​មរដក​ខាង​កូន​អ៊ីសាយ​ទេ ឱ​អ៊ីស្រាអែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​យើង​គ្រប់​គ្នា​ទៅ


នោះ​នាង​ក៏​ទៅ​បញ្ចុះ‌បញ្ចូល​មនុស្ស​ទាំង‌ឡាយ ដោយ​ប្រាជ្ញា​របស់​នាង ហើយ​គេ​កាត់​ក្បាល​សេបា ជា​កូន​ប៊ីគ្រី បោះ​ទៅ​ជូន​យ៉ូអាប់ រួច​លោក​ផ្លុំ​ត្រែ​ឡើង ហើយ​គេ​ក៏​ថយ​ចេញ​ពី​ទី​ក្រុង​នោះ ត្រឡប់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​គ្រប់ៗ​គ្នា​ទៅ ចំណែក​យ៉ូអាប់​លោក​ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ រួច​ចូល​ទៅ​គាល់​ស្តេច។


ពួក​យូដា​ក៏​ចាញ់​ពួក​អ៊ីស្រាអែល ហើយ​រត់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន​វិញ


គ្រា​នោះ យ៉ូរ៉ាម​ទ្រង់​យាង​ទៅ​ឯ​ក្រុង​សាអ៊ារ នាំ​ទាំង​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង ក៏​លើក​គ្នា​ទាំង​យប់​ទៅ​វាយ​ពួក​អេដំម ដែល​ឡោម‌ព័ទ្ធ​ទ្រង់ ព្រម​ទាំង​ពួក​មេ‌ទ័ព​របស់​រទេះ​ចំបាំង​ផង ហើយ​បណ្តា​ទ័ព​ទាំង‌ឡាយ​ក៏​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ


សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក‌រលួយ​ទៅ។


រួច​ត្រូវ​ជំរាប​ដល់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​ថា កូន​យើង​ខ្ញុំ​នេះ​វា​ចចេស ហើយ​រឹង‌រូស មិន​ព្រម​ស្តាប់​បង្គាប់​យើង​ខ្ញុំ​សោះ វា​ក៏​ល្មោភ​ស៊ី​ផឹក ហើយ​ស្រវឹង​ខួប​ផង


នោះ​ត្រូវ​ឲ្យ​បណ្តា​មនុស្ស​នៅ​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ចោល​សំឡាប់​វា​នឹង​ថ្ម​ទៅ យ៉ាង​នោះ​ឯង​រាល់​គ្នា​នឹង​បំបាត់​ការ​អាក្រក់ ពី​ពួក​ឯង​ចេញ រួច​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នឹង​បាន​ឮ ហើយ​នឹង​មាន​សេចក្ដី​កោត‌ខ្លាច​ផង។


លុះ​ដល់​ពេល​ថ្ងៃ​ហៀប​លិច​ហើយ នោះ​យ៉ូស្វេ​ក៏​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ទាំង​នោះ​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​ក្នុង​រអាង​ដែល​បាន​ពួន​នោះ រួច​គេ​ដាក់​ថ្ម​យ៉ាង​ធំ​សន្ធប់​នៅ​មាត់​រអាង នៅ​រហូត​មក​ដល់​ថ្ងៃ​នេះ។


គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​រសាយ​សេចក្ដី​ខ្ញាល់​ក្តៅ​ទៅ គឺ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ច្រក​ភ្នំ​អាគ័រ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ឯ​ស្តេច​នៃ​ក្រុង​អៃយ​នោះ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​ទាល់​តែ​ល្ងាច រួច​ដល់​ថ្ងៃ​លិច លោក​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ក៏​ប្រគរ​គំនរ​ថ្ម​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ដូច្នេះ ពួក​ភីលីស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រាអែល​ត្រូវ​ចាញ់​ដៃ រត់​ទៅ​ឯ​ត្រសាល​វិញ​រៀង​ខ្លួន ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រាអែល​បាន​ដួល​ស្លាប់​អស់​ចំនួន​៣​ម៉ឺន​នាក់