គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។
២ សាំយូអែល 18:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាខ្ញុំបានក្បត់ចំពោះព្រះជន្មព្រះរាជបុត្រនោះវិញ គ្មានអ្វីលាក់កំបាំងនឹងស្តេចឡើយ សូម្បីតែលោកក៏នឹងលើក ទាស់នឹងខ្ញុំដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្យ៉ាងវិញទៀត ប្រសិនបើខ្ញុំបានប្រព្រឹត្តក្បត់ចំពោះព្រះជន្មព្រះរាជបុត្រ (នោះគ្មានអ្វីលាក់កំបាំងនឹងស្តេចឡើយ) សូម្បីតែលោកក៏ទាស់នឹងខ្ញុំដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំប្របាទធ្វើគុតបុត្ររបស់ស្ដេច នោះខ្ញុំប្របាទពុំអាចលាក់រឿងនេះមិនឲ្យស្ដេចជ្រាបបានទេ ហើយលោកផ្ទាល់ក៏មិនការពារខ្ញុំប្របាទដែរ»។ អាល់គីតាប ប្រសិនបើខ្ញុំសម្លាប់បុត្ររបស់ស្តេច នោះខ្ញុំពុំអាចលាក់រឿងនេះ មិនឲ្យស្តេចជ្រាបបានទេ ហើយលោកផ្ទាល់ក៏មិនការពារខ្ញុំដែរ»។ |
គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។