ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 17:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អាប់‌សា‌ឡំម​មាន​បន្ទូល​ថា ចូរ​ហៅ​ហ៊ូសាយ ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្ដី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ អាប់សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ហៅ​ហ៊ូសាយ​ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្ដី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​អញ្ជើញ​លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី​មក យើង​ចង់​ស្ដាប់​យោបល់​របស់​គាត់​ដែរ»។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ស្តេច​អាប់‌សា‌ឡុម​ប្រាប់​ថា៖ «ចូរ​ទៅ​អញ្ជើញ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី​មក យើង​ចង់​ស្តាប់​យោបល់​របស់​គាត់​ដែរ»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 17:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ទូល​ដាវីឌ​ថា អ័ហ៊ី‌ថូ‌ផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​នោះ ជា​មួយ​នឹង​អាប់‌សា‌ឡំម​ដែរ នោះ​ដាវីឌ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូ‌ផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ


ពាក្យ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​អាប់‌សា‌ឡំម នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា។


កាល​ហ៊ូសាយ​បាន​មក​ដល់​អាប់‌សា‌ឡំម​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ថា អ័ហ៊ី‌ថូ‌ផែល​បាន​និយាយ​ដូច្នេះ តើ​គួរ​ឲ្យ​យើង​ធ្វើ​តាម​ឬ​អី បើ​មិន​គួរ​ទេ សូម​ឆ្លើយ​ប្រាប់​មក​ចុះ


ដោយ​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​គិត​យ៉ាង​ណា តើ​ត្រូវ​ឲ្យ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​ដូច​ម្តេច ដែល​គេ​បាន​មក​សូម​យើង​ថា សូម​មេត្តា​ប្រោស​ឲ្យ​នឹម​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ដាក់​លើ​យើង​រាល់​គ្នា បាន​ស្រាល​ទៅ