គ្រានោះមានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ
២ សាំយូអែល 15:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាប់សាឡំមទ្រង់តែងប្រព្រឹត្តយ៉ាងនេះ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា ដែលនាំរឿងមកថ្វាយស្តេចឲ្យជំនុំជំរះ ដូច្នេះ ទ្រង់បានទាក់ចិត្តពួកជនជាតិអ៊ីស្រាអែលទាំងឡាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាប់សាឡុមតែងប្រព្រឹត្តយ៉ាងនេះ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា ដែលនាំរឿងមកថ្វាយស្តេចឲ្យជំនុំជម្រះ ដូច្នេះ ទ្រង់បានទាក់ចិត្តពួកអ៊ីស្រាអែលទាំងឡាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមករកព្រះរាជាជំនុំជម្រះក្ដី។ សម្ដេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រាអែលតាមរបៀបនេះឯង។ អាល់គីតាប សម្តេចអាប់សាឡុមតែងប្រព្រឹត្តបែបនេះ ចំពោះជនជាតិអ៊ីស្រអែលទាំងអស់ ដែលមករកទតជំនុំជម្រះក្តី។ សម្តេចអាប់សាឡុមទាក់ទាញចិត្តប្រជាជនអ៊ីស្រអែលតាមរបៀបនេះឯង។ |
គ្រានោះមានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ
មនុស្សទមិលល្មើសតែងបំផ្លាញអ្នកជិតខាងដោយសារមាត់ខ្លួន តែដំរិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
យើងបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំឡោះនោះ គឺជាអ្នកទី២ដែលបានតាំងឡើងជំនួសគេ
រួចនឹងមានម្នាក់ដែលគួរស្អប់ខ្ពើមតាំងខ្លួនឡើងជំនួសទ្រង់ ឥតមានអ្នកណាប្រគល់រាជសក្តិដល់អ្នកនោះឡើយ គឺនឹងចូលមក ក្នុងគ្រាសុខសាន្ត ជែងយករាជ្យដោយសេចក្ដីបញ្ចើចវិញ
ដ្បិតមនុស្សបែបយ៉ាងនោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបំរើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ នឹងពាក្យបញ្ចើចផង
ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្ដីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនងុយងោកដែរ។