ស្តេចទ្រង់ក៏មានបន្ទូលទៅសាដុកដ៏ជាសង្ឃទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក នឹងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
២ សាំយូអែល 15:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកទាំង២នោះមានកូន២នាក់នៅជាមួយ គឺអ័ហ៊ីម៉ាសជាកូនសាដុក នឹងយ៉ូណាថាន ជាកូនអ័បៀថើរ ត្រូវឲ្យអ្នកចាត់មក ឲ្យយើងដឹងពីគ្រប់សេចក្ដី ដែលអ្នកឮ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទាំងពីរនោះមានកូនពីរនាក់នៅជាមួយ គឺអ័ហ៊ីម៉ាស ជាកូនសាដុក និងយ៉ូណាថាន ជាកូនអ័បៀថើរ អ្នកត្រូវចាត់មកឲ្យយើងដឹងពីគ្រប់សេចក្ដីដែលអ្នកឮ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក និងយ៉ូណាថានជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលលោកដឹង មកប្រាប់យើងផង»។ អាល់គីតាប រីឯអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក និងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលគាត់ដឹង មកប្រាប់យើងផង»។ |
ស្តេចទ្រង់ក៏មានបន្ទូលទៅសាដុកដ៏ជាសង្ឃទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក នឹងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
គ្រានោះហ៊ូសាយរ៉ាយរឿងប្រាប់សាដុក ហើយនឹងអ័បៀថើរដ៏ជាសង្ឃថា អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡំម នឹងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះ១ៗ តែខ្ញុំបានទូលយ៉ាងនេះវិញ
រីឯយ៉ូណាថាន នឹងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូល ក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ
កាលលោកកំពុងតែនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរដ៏ជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានបន្ទូលទៅគាត់ថា ចូរចូលមកចុះ ដ្បិតឯងជាមនុស្សក្លាហានពិត ក៏នាំដំណឹងល្អមក