តើគាត់មិនបានប្រាប់ទូលបង្គំថា នាងជាប្អូនទេឬអី ហើយនាងក៏និយាយដែរថា គាត់ជាបងខ្ញុំ ដូច្នេះ ទូលបង្គំបានធ្វើការនេះដោយទៀងត្រង់ទេ ហើយដោយដៃស្អាតផង
២ សាំយូអែល 15:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានមនុស្ស២០០នាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយនឹងអាប់សាឡំម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សពីររយនាក់ចេញពីក្រុងយេរូសាឡិម ទៅជាមួយអាប់សាឡុម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្ដេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។ អាល់គីតាប សម្តេចអាប់សាឡុមអញ្ជើញមនុស្សពីររយនាក់ ពីក្រុងយេរូសាឡឹម ឲ្យទៅជាមួយសម្តេច ប៉ុន្តែ អ្នកទាំងនោះនាំគ្នាទៅដោយសុទ្ធចិត្ត ពុំបានដឹងរឿងហេតុអ្វីសោះ។ |
តើគាត់មិនបានប្រាប់ទូលបង្គំថា នាងជាប្អូនទេឬអី ហើយនាងក៏និយាយដែរថា គាត់ជាបងខ្ញុំ ដូច្នេះ ទូលបង្គំបានធ្វើការនេះដោយទៀងត្រង់ទេ ហើយដោយដៃស្អាតផង
មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត។
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប
ដូច្នេះនៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬអី សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាប្រចាប់ទូលបង្គំ ជាបាវបំរើរបស់ទ្រង់ ឬអ្នកណាមួយក្នុងពួកគ្រួឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំ ជាបាវបំរើទ្រង់ មិនបានដឹងអ្វីពីរឿងទាំងនេះ ទោះច្រើន ឬតិចនោះទេ
កាលណាអ្នកចូលទៅក្នុងទីក្រុង នោះអ្នកនឹងឃើញលោកហើយ មុនដែលលោកឡើងទៅពិសានៅលើទីខ្ពស់នោះ ដ្បិតពួកបណ្តាជនមិនបរិភោគឡើយ ទាល់តែលោកអញ្ជើញទៅដល់ ពីព្រោះគឺលោកហើយ ដែលត្រូវឲ្យពរដល់យញ្ញបូជានោះ ទើបពួកភ្ញៀវបរិភោគជាខាងក្រោយ ដូច្នេះអញ្ជើញអ្នកឡើងទៅចុះ ដ្បិតថ្មើរណេះ អ្នកនឹងរកលោកឃើញ