នោះនាងឆ្លើយថា កុំឡើយ ដ្បិតការកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះ នោះអាក្រក់ជាងការ ដែលបានធ្វើហើយ ដល់ខ្ញុំម្ចាស់ទៅទៀត តែទ្រង់មិនព្រមស្តាប់តាមនាងឡើយ
២ សាំយូអែល 13:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ហៅអ្នកដែលតែងបំរើទ្រង់មកប្រាប់ថា ចូរយកស្រីនេះចេញទៅ រួចបិទទ្វារដាក់រនុកផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាំណូនក៏ហៅក្មេងបម្រើម្នាក់មកប្រាប់ថា៖ «ចូរយកស្រីនេះចេញទៅ រួចខ្ទាស់ទ្វារឲ្យជិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចហៅក្មេងបម្រើម្នាក់មក បង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។ អាល់គីតាប សម្តេចហៅក្មេងបម្រើម្នាក់មកបង្គាប់ថា៖ «ចូរដេញស្រីនេះចេញពីមុខយើងទៅ ហើយខ្ទាស់ទ្វារឲ្យជិត»។ |
នោះនាងឆ្លើយថា កុំឡើយ ដ្បិតការកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះ នោះអាក្រក់ជាងការ ដែលបានធ្វើហើយ ដល់ខ្ញុំម្ចាស់ទៅទៀត តែទ្រង់មិនព្រមស្តាប់តាមនាងឡើយ
ដូច្នេះ អ្នកបំរើក៏នាំនាងទៅក្រៅ រួចបិទទ្វារ ឯនាងតាម៉ារ ទ្រង់ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេចដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ