ដូច្នេះសូមទ្រង់ប្រមូលពួកពលទ័ពដែលនៅសល់ មកបោះទ័ព ចាប់យកទីក្រុងនោះចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេតាំងឈ្មោះក្រុងនោះតាមឈ្មោះទូលបង្គំវិញ
២ សាំយូអែល 12:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដាវីឌក៏ប្រមូលពួកពលទ័ពទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌក៏ប្រមូលពួកពលព័ទទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្ដើមយកបាន។ អាល់គីតាប ស្តេចទតប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្តើមយកបាន។ |
ដូច្នេះសូមទ្រង់ប្រមូលពួកពលទ័ពដែលនៅសល់ មកបោះទ័ព ចាប់យកទីក្រុងនោះចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេតាំងឈ្មោះក្រុងនោះតាមឈ្មោះទូលបង្គំវិញ
ទ្រង់ក៏យកមកុដពីព្រះសិររបស់ស្តេចគេ មកបំពាក់លើព្រះសិរនៃទ្រង់វិញ ឯមកុដនោះ មានទំងន់ជា១ហាបមាស ក៏ដាំដោយត្បូងមានដំឡៃផ្សេងៗ រួចទ្រង់នាំយករបឹបយ៉ាងសន្ធឹកពីទីក្រុងនោះមក
កាលដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ី ជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ នឹងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម