ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 11:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ដាវីឌ​មាន​បន្ទូល​ទៅ​អ្នក​ដែល​នាំ​ដំណឹង​មក​ថា ចូរ​ឯង​ទៅ​ប្រាប់​យ៉ូអាប់​វិញ ដូច្នេះ​ថា កុំ​ឲ្យ​តូច​ចិត្ត​ពី​ការ​នោះ​ឡើយ ពី​ព្រោះ​ដាវ​តែង​សំឡាប់​អ្នក​១​ដូច​ជា​អ្នក​១ ចូរ​ខំ​ប្រឹង​ច្បាំង​នឹង​ក្រុង​នោះ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចាប់​យក​ឲ្យ​បាន​ចុះ ចូរ​ឯង​និយាយ​កំឡា​ចិត្ត​លោក​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​នាំ​ដំណឹង​មក​ថា៖ «អ្នក​ត្រូវ​ទៅ​ប្រាប់​យ៉ូអាប់​វិញ ដូច្នេះ​ថា "កុំ​តូច​ចិត្ត​ពី​ការ​នោះ​ឡើយ ព្រោះ​ដាវ​តែង​ប្រហារ​ទាំង​សង​ខាង ចូរ​ខំ​ប្រឹង​ច្បាំង​នឹង​ក្រុង​នោះ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចាប់​យក​ឲ្យ​បាន" ចូរ​ឯង​និយាយ​លើកទឹក​ចិត្ត​លោក​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​នាំ​សារ​នោះ​ថា៖ «ចូរ​លើក​ទឹក​ចិត្ត​លោក​យ៉ូអាប់​ថា កុំ​ឲ្យ​ពិបាក​ចិត្ត ព្រោះ​តែ​រឿង​នេះ​ឡើយ ដ្បិត​ក្នុង​សង្គ្រាម​តែងតែ​មាន​ការ​ស្លាប់​ទាំង​សង​ខាង​ដូច្នេះ។ ចូរ​ខំ​ប្រឹង​ច្បាំង​ឲ្យ​កាន់​តែ​ខ្លាំង‌ក្លា​ឡើង ហើយ​បំផ្លាញ​ក្រុង​នោះ​ឲ្យ​បាន»។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​នាំ​សារ​នោះ​ថា៖ «ចូរ​លើក​ទឹក​ចិត្ត​លោក​យ៉ូអាប់​ថា កុំ​ឲ្យ​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​នេះ​ឡើយ ដ្បិត​ក្នុង​សង្គ្រាម​តែងតែ​មាន​ការ​ស្លាប់​ទាំង​សង​ខាង​ដូច្នេះ។ ចូរ​ខំ​ប្រឹង​ច្បាំង​ឲ្យ​កាន់​តែ​ខ្លាំង‌ក្លា​ឡើង ហើយ​បំផ្លាញ​ក្រុង​នោះ​ឲ្យ​បាន»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 11:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​ពល​ធ្នូ គេ​បាញ់​ពី​កំផែង​មក​លើ​ពួក​បាវ​បំរើ​នៃ​ទ្រង់ ហើយ​មាន​ពួក​អ្នក​បំរើ​ខ្លះ​របស់​ព្រះ‌ករុណា​បាន​ស្លាប់ ឯ​អ៊ូរី សាសន៍​ហេត ជា​អ្នក​បំរើ​ទ្រង់ ក៏​ស្លាប់​ដែរ


កាល​ប្រពន្ធ​អ៊ូរី​បាន​ឮ​ថា​ប្ដី​ស្លាប់​ហើយ នោះ​នាង​ក៏​យំ​សោក​នឹង​ប្ដី


ឯ​យ៉ូអាប់​លោក​កំពុង​តែ​ច្បាំង​នឹង​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​វាយ​ចាប់​យក​ក្រុង​ហ្លួង​បាន


តែ​បណ្តា‌ទ័ព​ខាង​ពួក​អ៊ីស្រាអែល គេ​តាំង​ចិត្ត​ឡើង​ទៅ​ដំរៀប​ទ័ព​ម្តង​ទៀត​នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន


ចាំ​មើល បើ​សិន​ជា​វា​ឡើង​តាម​ផ្លូវ ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ទ្រង់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​នៃ​ទ្រង់​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ។