នោះដល់ថ្ងៃទី៣ មានមនុស្សម្នាក់មកពីទីបោះទ័ពរបស់សូល ស្លៀកពាក់រហែករហោក ហើយមានដីនៅលើក្បាល កាលមកដល់ដាវីឌ នោះក៏ទំលាក់ខ្លួនក្រាបចុះដល់ដីដោយគោរព
២ សាំយូអែល 1:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌសួរថា អ្នកមកពីណា គាត់ជំរាបថា ខ្ញុំបានរត់រួចមកពីកងទ័ពអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌសួរថា៖ «តើអ្នកមកពីណា?» គាត់ជម្រាបថា៖ «ខ្ញុំបានរត់ចេញពីជំរំអ៊ីស្រាអែល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។ អាល់គីតាប ទតសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំរត់ចេញពីជំរំអ៊ីស្រអែល»។ |
នោះដល់ថ្ងៃទី៣ មានមនុស្សម្នាក់មកពីទីបោះទ័ពរបស់សូល ស្លៀកពាក់រហែករហោក ហើយមានដីនៅលើក្បាល កាលមកដល់ដាវីឌ នោះក៏ទំលាក់ខ្លួនក្រាបចុះដល់ដីដោយគោរព
ដាវីឌសួរថា ចុះយ៉ាងដូចម្តេចទៅ សូមប្រាប់ខ្ញុំផង គាត់ជំរាបថា ពួកបណ្តាទ័ពបានរត់ពីចំបាំងចេញ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯសូលនឹងយ៉ូណាថាន ជាបុត្រាទ្រង់ ក៏បានសុគតហើយ
លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា កេហាស៊ីអើយ ឯងមកពីណា គាត់ឆ្លើយថា ខ្ញុំប្របាទមិនបានទៅឯណាទេ
ដាវីឌសួរវាថា ឯងជាបាវរបស់អ្នកណា ហើយមកពីណា វាឆ្លើយតបថា ខ្ញុំជាសាសន៍អេស៊ីព្ទ ជាអ្នកបំរើរបស់សាសន៍អាម៉ាលេកម្នាក់ ចៅហ្វាយខ្ញុំបានលះចោលខ្ញុំ៣ថ្ងៃមកហើយ ពីព្រោះខ្ញុំឈឺ