កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង
២ របាក្សត្រ 9:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសាឡូម៉ូន ទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងរបស់ដាវីឌ ជាព្រះបិតាទ្រង់ នោះរេហូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទសាឡូម៉ូនផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គេបានបញ្ចុះសពទ្រង់ នៅក្នុងក្រុងរបស់ដាវីឌ ជាបិតា ហើយព្រះបាទរេហូបោម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសាឡូម៉ូនសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ជាបិតា។ ព្រះបាទរេហូបោម ជាបុត្រ បានឡើងស្នងរាជ្យ។ អាល់គីតាប កាលស្តេចស៊ូឡៃម៉ានស្លាប់ គេយកសពទៅបញ្ចុះនៅបុរីស្តេចទត ជាឪពុក។ ស្តេចរេហូបោម ជាកូនបានឡើងស្នងរាជ្យ។ |
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង
បើពុំនោះ ដល់កាលណាព្រះករុណា ជាព្រះអម្ចាស់ ទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ នោះខ្ញុំម្ចាស់ នឹងសាឡូម៉ូន ជាកូនរបស់ខ្ញុំម្ចាស់ នឹងត្រូវរាប់ទុកជាមនុស្សប្រទាំងការហើយ។
ទ្រង់ក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះសពនៅក្នុងក្រុងរបស់ដាវីឌ ជាបិតាទ្រង់ រួចរេហូបោម ជាបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
ស្រេចហើយ ដាវីឌក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងទីក្រុងដាវីឌ
ឯរេហូបោម ទ្រង់យាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នា បានមូលមកឯក្រុងស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច