សាឡូម៉ូនក៏ប្រមូលចំរើនរទេះចំបាំង នឹងពលសេះ ទ្រង់មានរទេះចំបាំង១ពាន់៤០០ ហើយពលសេះ១ម៉ឺន២ពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ
២ របាក្សត្រ 9:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាឡូម៉ូនទ្រង់មានរោងសំរាប់សេះ ហើយរទេះចំបាំង ៤ពាន់បន្ទប់ ក៏មានពលសេះ១ម៉ឺន២ពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងទ្រង់ក្នុងក្រុងយេរូសាឡិមដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនមានរោងសម្រាប់សេះ និងរទេះចម្បាំង បួនពាន់បន្ទប់ ក៏មានពលសេះមួយម៉ឺនពីរពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយទ្រង់ក្នុងក្រុងយេរូសាឡិមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនមានសេះ ៤ ០០០ ក្បាល សម្រាប់ទឹមរទេះចម្បាំង ហើយសេះ១២ ០០០ ក្បាលទៀត សម្រាប់ពលទ័ពសេះ ទ្រង់ទុកមួយចំនួនឲ្យនៅជាមួយក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលទ្រង់បម្រុងទុកសម្រាប់ទ័ពទាំងនោះ។ អាល់គីតាប ស្តេចស៊ូឡៃម៉ានមានសេះ ៤ ០០០ ក្បាល សម្រាប់ទឹមរទេះចំបាំង ហើយសេះ ១២ ០០០ ក្បាលទៀត សម្រាប់ពលទ័ពសេះ ទុកមួយចំនួនឲ្យនៅជាមួយក្នុងក្រុងយេរូសាឡឹម និងមួយចំនួនទៀតឲ្យទៅនៅតាមក្រុងនានា ដែលទ្រង់បម្រុងទុកសម្រាប់ទ័ពទាំងនោះ។ |
សាឡូម៉ូនក៏ប្រមូលចំរើនរទេះចំបាំង នឹងពលសេះ ទ្រង់មានរទេះចំបាំង១ពាន់៤០០ ហើយពលសេះ១ម៉ឺន២ពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ
ទ្រង់ក៏មានរោងសំរាប់សេះ៤ម៉ឺន ដែលទឹមរទេះចំបាំង ហើយមានពលសេះ១ម៉ឺន២ពាន់នាក់
សាឡូម៉ូនទ្រង់ប្រមូលបានរទេះចំបាំង នឹងពលសេះ មានរទេះ១ពាន់៤រយ នឹងពលសេះ១ម៉ឺន២ពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសំរាប់រទេះចំបាំង ហើយនៅជាមួយនឹងស្តេច ក្នុងក្រុងយេរូសាឡិម
កុំបីតែឲ្យស្តេចនោះចំរើនសេះជាច្រើនសំរាប់ខ្លួន ឬបណ្តាលឲ្យបណ្តាជនត្រឡប់ទៅស្រុកអេស៊ីព្ទ ដើម្បីឲ្យខ្លួនបានសេះជាច្រើនឡើងនោះឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងឯងរាល់គ្នាថា មិនត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅ តាមផ្លូវនោះទៀតឲ្យសោះ