ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 7:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះសាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ដំណាក់​ស្តេច​រួច​ជា​ស្រេច ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​មាន​ព្រះ‌ទ័យ​ចង់​ធ្វើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​របស់​ទ្រង់ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច​រួច​ជា​ស្រេច​ហើយ និង​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រមទាំង​ក្នុង​ដំណាក់​របស់​ព្រះ‌អង្គ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រាជ​វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​មាន​បំណង​ធ្វើ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ក្នុង​រាជ​វាំង ចប់​សព្វ​គ្រប់​ហើយ

សូមមើលជំពូក

អាល់គីតាប

កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា រាជ​វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​បំណង​ធ្វើ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​រាជ​វាំង​ចប់​សព្វ​គ្រប់​ហើយ

សូមមើលជំពូក



២ របា‌ក្សត្រ 7:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សាឡូម៉ូន ទ្រង់​ក៏​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់


រួច​ដល់​ថ្ងៃ​ទី​២៣​ខែ​អស្សុជ ទ្រង់​ឲ្យ​ពួក​ជន​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ហើយ​ដល់​សាឡូម៉ូន នឹង​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់។


ដូច្នេះ យើង​បាន​ធ្វើ​ការ​យ៉ាង​ធំ គឺ​បាន​សង់​ផ្ទះ​ជា​ច្រើន បាន​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ