ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 6:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ក៏​បាន​ដាក់​ហឹប ដែល​ក្នុង​ហឹប​នោះ​មាន​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ក៏​បាន​ដាក់​ហិប ដែល​ក្នុង​ហិប​នោះ​មាន​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ជា​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ គឺ​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា នៅ​ក្នុង​ដំណាក់​នេះ គឺ​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល»។

សូមមើលជំពូក



២ របា‌ក្សត្រ 6:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​បាន​តាំង​កន្លែង​នៅ​ទី​នេះ ទុក​សំរាប់​ហឹប ដែល​មាន​សេចក្ដី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ជា​សេចក្ដី​ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង ពី​កាល​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។


ឯ​នៅ​ក្នុង​ហឹប នោះ​មាន​តែ​បន្ទះ​ថ្ម​២​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ត្រង់​ភ្នំ​ហោរែប នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​សញ្ញា​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ក្រោយ​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


រីឯ​នៅ​ក្នុង​ហឹប ឥត​មាន​អ្វី​ទេ មាន​តែ​បន្ទះ​ថ្ម​២​ផ្ទាំង​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​បាន​ដាក់ ពី​កាល​នៅ​ភ្នំ​ហោរែប​នៅ​ឡើយ គឺ​កាល​ព្រះ‌យេហូវ៉ា ទ្រង់​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​គ្រា​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។


រួច​ពួក​សង្ឃ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​កន្លែង​នៅ​ក្នុង​ទី​ទូល​សួរ​ដល់​ព្រះ​ក្នុង​ព្រះ‌វិហារ គឺ​ក្នុង​ល្វែង​បរិសុទ្ធ​បំផុត នៅ​ក្រោម​ស្លាប​នៃ​ចេរូប៊ីន


ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូលដែល​ទ្រង់​មាន​បន្ទូល​នោះ​ហើយ ដ្បិត​យើង​បាន​កើត​ឡើង​ជំនួស​ដាវីឌ ជា​បិតា ហើយ​ក៏​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រាអែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​ទុក ហើយ​យើង​បាន​ស្អាង​ព្រះ‌វិហារ​នេះ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល


សាឡូម៉ូន​ទ្រង់​ឈរ​នៅ​ចំពោះ​អាសនា នៃ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ឡើង


ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​អញ ឲ្យ​មក​ឯ​ណេះ គឺ​ជា​ពួក​ដែល​បាន​តាំង​សញ្ញា​នឹង​អញ ដោយ​ថ្វាយ​យញ្ញ‌បូជា


លោក​យក​សេចក្ដី​បន្ទាល់​មក​ដាក់​ក្នុង​ហឹប រួច​ប្រហក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហឹប ហើយ​ដាក់​ទី​សន្តោស‌ប្រោស​នៅ​លើ​ហឹប​នោះ


ទី​នោះ​មាន​ជើង‌ពាន​មាស សំរាប់​ដុត​គ្រឿង​ក្រអូប នឹង​ហឹប​នៃ​សេចក្ដី​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ‌វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ​មាន​ចាន​មាស​ដាក់​នំ​ម៉ាន៉ា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​ប៉ិច​ឡើង នឹង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា​ផង