ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែល រហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល នឹងពួកស្តេចយូដាទាំងប៉ុន្មានផង
២ របាក្សត្រ 35:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានធ្វើបុណ្យរំលងនោះ នៅក្នុងឆ្នាំ១៨នៃរាជ្យយ៉ូសៀស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានធ្វើបុណ្យរំលងនោះ នៅក្នុងឆ្នាំដប់ប្រាំបីនៃរាជ្យព្រះបាទយ៉ូសៀស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រារព្ធពិធីបុណ្យចម្លងនេះនៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស។ អាល់គីតាប គេប្រារឰពិធីបុណ្យរំលងនេះ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចយ៉ូសៀស។ |
ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែល រហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល នឹងពួកស្តេចយូដាទាំងប៉ុន្មានផង
មិនដែលមានបុណ្យរំលងយ៉ាងនោះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ចាប់តាំងពីគ្រាហោរាសាំយូអែលរៀងមក ក៏មិនដែលមានស្តេចនៃពួកអ៊ីស្រាអែលណាមួយ បានធ្វើបុណ្យរំលង ឲ្យដូចជាបុណ្យរំលង ដែលយ៉ូសៀស ពួកសង្ឃ ពួកលេវី ហើយពួកយូដា នឹងពួកអ៊ីស្រាអែលទាំងអស់ដែលបានប្រជុំគ្នា ព្រមទាំងពួកអ្នកដែលនៅក្រុងយេរូសាឡិមបានធ្វើនោះដែរ
ក្រោយការទាំងនោះមក ក្នុងកាលដែលយ៉ូសៀសបានរៀបចំព្រះវិហារហើយ នោះនេកោ ជាស្តេចអេស៊ីព្ទ ទ្រង់ឡើងទៅច្បាំងនឹងក្រុងកើកេមីស នៅមាត់ទន្លេអ៊ើប្រាត ហើយយ៉ូសៀសទ្រង់យាងចេញទៅស្ទាក់ផ្លូវ