លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥៥ឆ្នាំ
២ របាក្សត្រ 33:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអាំម៉ូនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២២ឆ្នាំហើយ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបាន២ឆ្នាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃពីរឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានពីរឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃពីរព្រះវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ អាល់គីតាប កាលស្តេចអាំម៉ូនឡើងសោយរាជ្យ ស្តេចមានអាយុម្ភៃពីរឆ្នាំ ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ |
លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥៥ឆ្នាំ
ម៉ាន៉ាសេក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោរបស់ទ្រង់ហើយគេបញ្ចុះសពទ្រង់ នៅក្នុងដំណាក់ទ្រង់ រួចអាំម៉ូនជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។