រីឯដំណើរឯទៀតពីហេសេគា នឹងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក នឹងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
២ របាក្សត្រ 32:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីហេសេគា នឹងការល្អទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចយូដានឹងអ៊ីស្រាអែល ជាមួយនឹងការជាក់ស្តែងរបស់ហោរាអេសាយ ជាកូនអ័ម៉ូសហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កិច្ចការផ្សេងទៀតពីព្រះបាទហេសេគា និងការល្អទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះបានកត់ទុកក្នុងសៀវភៅពីពួកស្តេចយូដា និងអ៊ីស្រាអែល ជានិមិត្តរបស់ហោរាអេសាយ ជាកូនអ័ម៉ូស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងភក្ដីភាពរបស់ស្ដេចចំពោះព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅនិមិត្តហេតុរបស់ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស ព្រមទាំងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រាអែល។ អាល់គីតាប កិច្ចការផ្សេងៗទៀតរបស់ស្តេចហេសេគា និងភក្តីភាពរបស់ស្តេចចំពោះអុលឡោះសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅនិមិត្តហេតុរបស់ណាពីអេសាយ ជាកូនរបស់លោកអម៉ូស ព្រមទាំងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។ |
រីឯដំណើរឯទៀតពីហេសេគា នឹងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក នឹងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
រីឯដំណើរឯទៀត ពីអ័ម៉ាស៊ីយ៉ា ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា នឹងអ៊ីស្រាអែលហើយ
រីឯដំណើរឯទៀត ពីអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់ហើយ
ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក នោះព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិតដែលមាននៅក្នុងព្រះទ័យទ្រង់។
ហេសេគាក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីខ្ពស់ តាមផ្លូវឡើងទៅឯផ្នូររបស់ពួកវង្សនៃដាវីឌ ឯពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ដំកើងទ្រង់ឡើង ក្នុងខណដែលសុគតនោះ រួចម៉ាន៉ាសេ ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
រីឯដំណើរឯទៀត ពីយ៉ូសៀសដែលទ្រង់ប្រព្រឹត្តសេចក្ដីល្អ ឲ្យត្រូវនឹងសេចក្ដីដែលកត់ទុកក្នុងក្រិត្យវិន័យព្រះយេហូវ៉ា