រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ នឹងផ្លែទំពាំងបាយជូរ១ផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុស ទាំងស្រីផង ដូច្នេះប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។
២ របាក្សត្រ 30:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតហេសេគា ជាស្តេចយូដា ទ្រង់បានប្រទានគោ១ពាន់ នឹងចៀម៧ពាន់ ដល់ពួកជំនុំសំរាប់ជាដង្វាយ ហើយពួកអ្នកជាប្រធានក៏ឲ្យគោ១ពាន់ នឹងចៀម១ម៉ឺនដល់គេដែរ ក៏មានពួកសង្ឃជាច្រើនបានញែកខ្លួនជាបរិសុទ្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបាទហេសេគាជាស្តេចយូដា ទ្រង់បានប្រទានគោមួយពាន់ និងចៀមប្រាំពីរពាន់ ដល់ក្រុមជំនុំសម្រាប់ជាតង្វាយ ហើយពួកអ្នកជាប្រធានក៏ឲ្យគោមួយពាន់ និងចៀមមួយម៉ឺនដល់គេដែរ ក៏មានពួកសង្ឃជាច្រើនបានញែកខ្លួនជាបរិសុទ្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាលដល់ប្រជាជន ហើយពួកមន្ត្រីក៏ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមមួយម៉ឺនក្បាលដល់ប្រជាជនដែរ។ បូជាចារ្យមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ។ អាល់គីតាប ដ្បិតស្តេចហេសេគា ជាស្តេចស្រុកយូដា ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាលដល់ប្រជាជន ហើយពួកមន្ត្រីក៏ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមមួយម៉ឺនក្បាលដល់ប្រជាជនដែរ។ អ៊ីមុាំមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ។ |
រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ នឹងផ្លែទំពាំងបាយជូរ១ផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុស ទាំងស្រីផង ដូច្នេះប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។
ប៉ុន្តែមានពួកសង្ឃតិច មិនល្មមនឹងពន្លាត់ស្បែកដង្វាយដុតទាំងអស់បាន បានជាពួកលេវី ជាបងប្អូនគេ ក៏ជួយ រហូតដល់ការនោះបានសំរេច នឹងដល់វេលាដែលពួកសង្ឃបានញែកខ្លួនជាបរិសុទ្ធហើយ ដ្បិតពួកលេវីមានចិត្តស្មោះត្រង់ជាងពួកសង្ឃ ដើម្បីនឹងញែកខ្លួនចេញជាបរិសុទ្ធ
រួចសំឡាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃ១៤ក្នុងខែពិសាខ ឯពួកសង្ឃ នឹងពួកលេវី គេមានសេចក្ដីខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកដង្វាយដុតមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
ពីព្រោះគេធ្វើនៅវេលានោះឯងពុំបាន ដោយព្រោះពួកសង្ឃមិនទាន់ញែកខ្លួនចេញជាបរិសុទ្ធ ឲ្យបានគ្នាល្មមនៅឡើយ ហើយពួកបណ្តាជនក៏មិនទាន់បានមូលគ្នានៅក្រុងយេរូសាឡិមផង
ឯដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត នឹងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
បានជាទ្រង់មានបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»