ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 30:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​បណ្តាជន​យ៉ាង​សន្ធឹក​ក្នុង​ពួក​អេប្រា‌អិម ពួក​ម៉ាន៉ាសេ ពួក​អ៊ីសាខារ នឹង​ពួក​សាប់‌យូល៉ូន ដែល​មិន​បាន​សំអាត​ខ្លួន​ទេ ប៉ុន្តែគេ​បាន​បរិភោគ​បុណ្យ​រំលង​នោះ​ដែរ ខុស​នឹង​របៀប​ដែល​ចែង​ទុក​មក ប៉ុន្តែ ហេសេគា​ទ្រង់​អធិ‌ស្ឋាន​ឲ្យ​គេ​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​បណ្ដា‌ជន​យ៉ាង​សន្ធឹក​ក្នុង​ពួក​អេប្រាអិម ពួក​ម៉ាណា‌សេ ពួក​អ៊ីសា‌ខារ និង​ពួក​សាប់‌យូឡូន ដែល​មិន​បាន​សម្អាត​ខ្លួន​ទេ ប៉ុន្តែ គេ​បាន​បរិ‌ភោគ​បុណ្យ​រំលង​នោះ​ដែរ ខុស​នឹង​របៀប​ដែល​ចែង​ទុក​មក ប៉ុន្តែ ព្រះបាទ​ហេ‌សេ‌គា​អធិ‌ស្ឋាន​ឲ្យ​គេ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ប្រជា‌ជន​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​ដែល​មក​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណា‌សេ អ៊ីសា‌ខារ និង​សាប់យូ‌ឡូន ពុំ​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ។ ពួក​គេ​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​បុណ្យ​ចម្លង ពុំ​ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក​ឡើយ។ ដូច្នេះ ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ឲ្យ​ពួក​គេ​ថា៖

សូមមើលជំពូក

អាល់គីតាប

ដ្បិត​ប្រជា‌ជន​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​ដែល​មក​ពី​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម ម៉ាណា‌សេ អ៊ីសា‌ខារ និង​សាប់យូ‌ឡូន ពុំ​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ។ ពួក​គេ​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​បុណ្យ​រំលង ពុំ​ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក​ឡើយ។ ដូច្នេះ​ស្តេច​ហេសេ‌គា​ទូរអា‌អង្វរ​ឲ្យ​ពួក​គេ​ថា៖

សូមមើលជំពូក



២ របា‌ក្សត្រ 30:18
23 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​គាត់​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ព្រះ‌ទ្រង់​ក៏​ប្រោស​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​បាន​ជា រួច​ភរិយា នឹង​ពួក​អ្នក‌ម្នាង​របស់​ទ្រង់​បាន​កើត​កូន​ទៀត


ដូច្នេះ ចូរ​ប្រគល់​ប្រពន្ធ​គេ​ទៅ​វិញ​ឥឡូវ​ទៅ នោះ​គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​រស់​នៅ​ត​ទៅ ដ្បិត​គាត់​ជា​ហោរា បើ​ឯង​មិន​ប្រគល់​ទៅ​វិញ​ទេ នោះ​ត្រូវ​ដឹង​ថា ឯង​នឹង​ស្លាប់​ជា​ប្រាកដ ទាំង​ឯង នឹង​ពួក​ឯង​ទាំង​អស់​ផង។


តែ​ក្នុង​ការ​នេះ សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ​ប្របាទ​ផង គឺ​កាល​ចៅហ្វាយ​ខ្ញុំ​ប្របាទ​ព្រយុង​ខ្លួន​មក​លើ​ដៃ​ខ្ញុំ ចូល​ទៅ​ថ្វាយ‌បង្គំ​ក្នុង​វិហារ​ព្រះ​រីម៉ូន​វេលា​ណា ហើយ​ខ្ញុំ​ប្របាទ​ក៏​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន នោះ​សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ​ប្របាទ ពី​ការ​ដែល​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន​នោះ​ផង


ប៉ុន្តែមាន​មនុស្ស​ខ្លះ​ក្នុង​ពួក​អេស៊ើរ ពួក​ម៉ាន៉ាសេ នឹង​ពួក​សាប់‌យូល៉ូន ដែល​បន្ទាប​ខ្លួន​ក៏​មក​ឯ​ក្រុង​យេរូ‌សាឡិម​ដែរ


នោះ​ជំនុំ​ទាំង​មូល​នៃ​ពួក​យូដា ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី ហើយ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល នឹង​ពួក​អ្នក​ដែល​បាន​ចេញ​ពី​ស្រុក​អ៊ីស្រាអែល មក​តាំង​ទី​លំនៅ ក្នុង​ស្រុក​យូដា គេ​ក៏​នាំ​គ្នា​អរ​សប្បាយ​ឡើង


គេ​ក៏​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ ប្រគល់​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​ឆ្មាំ​ទ្វារ បាន​ប្រមូល​ពី​ពួក​ម៉ាន៉ាសេ ពួក​អេប្រា‌អិម នឹង​សំណល់​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ហើយ​ពី​ពួក​យូដា ពួក​បេន‌យ៉ាមីន នឹង​ពួក​អ្នក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ផង


ហើយ​កាល​ណា​ទូលបង្គំ នឹង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់ អធិ‌ស្ឋាន​មក​ឯ​ទី​នេះ នោះ​សូម​ទ្រង់​ស្តាប់​សេចក្ដី​ទូល​អង្វរ​របស់​យើង​ខ្ញុំ​ផង គឺ​សូម​ទ្រង់​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​នៃ​ទ្រង់ លុះ​កាល​ទ្រង់​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។


ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ សូម​បង្រៀន​បញ្ញត្ត​ទ្រង់ ដល់​ទូលបង្គំ


ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់ ដូច្នេះ ទ្រង់​នឹង​បង្ហាត់​មនុស្ស​មាន​បាប​ឲ្យ​តាម​ផ្លូវ​ទ្រង់​វិញ


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់ ដល់​ផ្ទៃ​មេឃ សេចក្ដី​ស្មោះ‌ត្រង់​នៃ​ទ្រង់​ក៏​ដល់​ពពក​ផង


ដ្បិត​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ទ្រង់


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ស្តាប់ ហើយ​ប្រោស​មេត្តា​ផង ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​អង្គ​ទ្រង់ ដ្បិត​ទី​ក្រុង​នៃ​ទ្រង់ នឹង​រាស្ត្រ​របស់​ទ្រង់ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ហើយ។


កាល​ម៉ូសេ​បាន​ឮ​ពាក្យ​ដូច្នោះ​ហើយ នោះ​ទើប​លោក​បាន​ពេញ​ចិត្ត​វិញ។


បើ​មនុស្ស​ណា​ដែល​មិន​ស្អាត មិន​បាន​ញែក​ខ្លួន​ចេញ​ជា​ស្អាត អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​ពួក​ជំនុំ​ចេញ ដ្បិត​បាន​ធ្វើ​បង្អាប់​ដល់​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា​ហើយ អ្នក​នោះ​នៅ​ជា​មិន​ស្អាត​នៅ​ឡើយ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន


រួច​ជំរាប​លោក​ថា យើង​រាល់​គ្នា​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ ហេតុ​អ្វី​បាន​ជា​ឃាត់​មិន​ឲ្យ​យើង​ខ្ញុំ​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ពេល​កំណត់ ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង


ត្រូវ​ឲ្យ​មនុស្ស​ល្បង​ខ្លួន​ឯង​មើល រួច​សឹម​បរិភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ​ចុះ


បើ​អ្នក​ណា​ឃើញ​បង​ប្អូន​កំពុង​តែ​ធ្វើ​បាប គឺ​ជា​បាប​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ទេ នោះ​ត្រូវ​សូម​ចុះ ទ្រង់​នឹង​ប្រទាន​ជីវិត​មក​ដល់​អស់​អ្នក​ធ្វើ​បាប ដែល​មិន​មែន​មាន​ទោស​ដល់​ស្លាប់​នោះ​ជា​ពិត តែ​មាន​បាប​ម្យ៉ាង​ដែល​មាន​ទោស​ដល់​ស្លាប់​វិញ ឯ​បាប​នោះ​ខ្ញុំ​មិន​ថា ឲ្យ​សូម​អង្វរ​ឲ្យ​ទេ