ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 29:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​បន្ទូល​ថា ឱ​ពួក​លេវី​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​នាំ​យក​របស់​ស្មោក‌គ្រោក​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​ញែក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​មាន​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​ពួក​លេវី​អើយ ចូរ​ស្តាប់​តាម​យើង​ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​នាំ​យក​របស់​ស្មោក‌គ្រោក​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​ញែក​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រួច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្ដាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ហើយ​ញែក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទីសក្ការៈ។

សូមមើលជំពូក

អាល់គីតាប

រួច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្តាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ញែក​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទី‌សក្ការៈ។

សូមមើលជំពូក



២ របា‌ក្សត្រ 29:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រធាន​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដូច្នេះ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ព្រម​ទាំង​បង​ប្អូន​អ្នក​រាល់​គ្នា​ផង ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល មក​ឯ​កន្លែង​ដែល​យើង​បាន​រៀបចំ


ប៉ុន្តែមាន​ពួក​សង្ឃ​តិច មិន​ល្មម​នឹង​ពន្លាត់​ស្បែក​ដង្វាយ​ដុត​ទាំង​អស់​បាន បាន​ជា​ពួក​លេវី ជា​បង​ប្អូន​គេ ក៏​ជួយ រហូត​ដល់​ការ​នោះ​បាន​សំរេច នឹង​ដល់​វេលា​ដែល​ពួក​សង្ឃ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ហើយ ដ្បិត​ពួក​លេវី​មាន​ចិត្ត​ស្មោះ‌ត្រង់​ជាង​ពួក​សង្ឃ ដើម្បី​នឹង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ


រួច​ទ្រង់​នាំ​ពួក​សង្ឃ នឹង​ពួក​លេវី​មក​ឲ្យ​មូល​គ្នា នៅ​ទី‌ធ្លា​ខាង​កើត


រួច​សំឡាប់​ចៀម​សំរាប់​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​មក​រៀបចំ​ឲ្យ​ពួក​បង​ប្អូន​ចុះ ដើម្បី​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ។


ពួក​សង្ឃ នឹង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តាជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន នឹង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ។


ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​សំអាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​ដង្វាយ​ម្សៅ នឹង​កំញាន ទៅ​ដាក់​ទុក​ក្នុង​នោះ​វិញ។


ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​សេចក្ដី​បន្ទាល់​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ប្រាកដ សេចក្ដី​បរិសុទ្ធ​សំណំ​នៅ​ដំណាក់​ទ្រង់ នៅ​អស់‌កល្ប​ត​ទៅ​ផង។


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ទៅ​ឯ​ពួក​ជន ដើម្បី​នឹង​ញែក​គេ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ផង ត្រូវ​ឲ្យ​គេ​បោក​ខោ​អាវ​ដែរ


រួច​លោក​បង្គាប់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣​ចុះ កុំ​ឲ្យ​ទៅ​ជិត​ស្ត្រី​ឯ​ណា​ឲ្យ​សោះ។


នោះ​អញ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​ឯង​រាល់​គ្នា ដូច្នេះ ឯង​នឹង​បាន​ស្អាត អញ​នឹង​ជំរះ​ឯង​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្ដី​ស្មោក‌គ្រោក ហើយ​ពី​អស់​ទាំង​រូប​ព្រះ​របស់​ឯង​ផង


ទ្រង់​ក៏​លូក​ចេញ​មក មាន​រាង​ដូច​ជា​ដៃ​ចាប់​សក់​ក្បាល​ខ្ញុំ រួច​ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​ទៅ​កណ្តាល​មេឃ ហើយ​នឹង​ដី ក៏​នាំ​ខ្ញុំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដោយ​ការ​ជាក់‌ស្តែង​នៃ​ព្រះ គឺ​ទៅ​ដល់​មាត់​ទ្វារ​នៃ​ទីលាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​ជើង ជា​កន្លែង​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ ដែល​បណ្តាល​ឲ្យ​ប្រចណ្ឌ


ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ​ឯង​ឃើញ​ការ​ដែល​គេ​ប្រព្រឹត្ត​ឬ​ទេ គឺ​ជា​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សំបើម ដែល​ពូជ‌ពង្ស​អ៊ីស្រាអែល​ធ្វើ​នៅ​ទី​នេះ ដើម្បី​ឲ្យ​អញ​បាន​ឃ្លាត​ចេញ ឆ្ងាយ​ពី​ទី​បរិសុទ្ធ​របស់​អញ តែ​ចាំ​មើល ឯង​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម យ៉ាង​សំបើម​ជាង​ទៅ​ទៀត។


ត្រូវ​ឲ្យ​ប្រមូល​ពួក​ជន ហើយ​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ចូរ​ប្រជុំ​ពួក​ចាស់ៗ ហើយ​ប្រមូល​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ដោះ ត្រូវ​ឲ្យ​ប្ដី​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់​មក ហើយ​ប្រពន្ធ​ថ្មោង‌ថ្មី​ចេញ​ពី​វាំង‌នន​ដែរ


តើ​វិហារ​នៃ​ព្រះ​សំណំ​អ្វី​នឹង​រូប​ព្រះ ដ្បិត​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ជា​ព្រះ​ទ្រង់​មាន​បន្ទូល​ថា «អញ​នឹង​នៅ​ក្នុង​គេ ហើយ​នឹង​ដើរ​ជា​មួយ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ»


ដូច្នេះ ពួក​ស្ងួន‌ភ្ងា​អើយ ដែល​មាន​សេចក្ដី​សន្យា​ទាំង​នេះ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សំអាត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង ព្រម​ទាំង​បង្ហើយ​សេចក្ដី​បរិសុទ្ធ ដោយ​នូវ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ។