ដូច្នេះ ពួកអ្នកចំរៀង គឺហេម៉ាន អេសាភ នឹងអេថាន ក៏កាន់ឈឹងលង្ហិន សំរាប់វាយឲ្យឮរងំ
២ របាក្សត្រ 29:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនចៅហេម៉ាន មានយីអែល នឹងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា នឹងអ៊ូស៊ាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំបូរហេម៉ានមានលោកយីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូថិនមានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ាល។ អាល់គីតាប ក្នុងអំបូរហេម៉ាន មានលោកយីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូថិន មានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ាល។ |
ដូច្នេះ ពួកអ្នកចំរៀង គឺហេម៉ាន អេសាភ នឹងអេថាន ក៏កាន់ឈឹងលង្ហិន សំរាប់វាយឲ្យឮរងំ
ដាវីឌ នឹងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន នឹងយេឌូថិនខ្លះ ចេញទុកសំរាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ នឹងឈឹង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូច្នេះ
ខាងឯយេឌូថិន ពួកកូនចៅលោក គឺកេដាលា សេរី យេសាយ៉ា ហាសាបយ៉ា ម៉ាធិធា នឹងស៊ីម៉ាយ ទាំងអស់មាន៦នាក់ គេកាន់ស៊ុងនៅក្នុងបង្គាប់យេឌូថិន ជាឪពុកគេ ដែលជាអ្នកពោលពំនោល ដោយពាក្យអរព្រះគុណ នឹងពាក្យសរសើរដល់ព្រះយេហូវ៉ា
អ្នកទាំងនោះសុទ្ធតែនៅក្នុងបង្គាប់របស់ឪពុក សំរាប់ការចំរៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដោយលេងឈឹង ពិណ នឹងស៊ុង ដើម្បីធ្វើការងាររបស់ព្រះវិហារនៃព្រះ ឯអេសាភ យេឌូថិន នឹងហេម៉ាន លោកនៅក្នុងបង្គាប់របស់ស្តេច
ឯពួកអ្នកដែលធ្វើការងារនោះ នឹងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចំរៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល
ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី នឹងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី នឹងម៉ាថានា
អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសំអាតព្រះវិហារនៃព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច