Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:14 - អាល់គីតាប

14 ក្នុង​អំបូរ​ហេ‌ម៉ាន មាន​លោក​យី‌អែល និង​លោក​ស៊ី‌ម៉ៃ។ ក្នុង​អំបូរ​យេឌូ‌ថិន មាន​លោក​សេម៉ា‌យ៉ា និង​លោក​អ៊ូ‌ស៊ាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ក្នុង​ពួក​កូន​ចៅ​ហេម៉ាន មាន​យីអែល និង​ស៊ីម៉ាយ ក្នុង​ពួក​កូន​ចៅ​យេឌូ‌ថិន មាន​សេម៉ា‌យ៉ា និង​អ៊ូស៊ាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្នុង​អំបូរ​ហេ‌ម៉ាន​មាន​លោក​យី‌អែល និង​លោក​ស៊ី‌ម៉ៃ។ ក្នុង​អំបូរ​យេឌូ‌ថិន​មាន​លោក​សេម៉ាយ៉ា និង​លោក​អ៊ូ‌ស៊ាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ក្នុង​ពួក​កូន​ចៅ​ហេម៉ាន មាន​យីអែល នឹង​ស៊ីម៉ាយ ក្នុង​ពួក​កូន​ចៅ​យេឌូថិន មាន​សេម៉ាយ៉ា នឹង​អ៊ូស៊ាល

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​ចំរៀង​មាន​លោក​ហេ‌ម៉ាន លោក​អេសាភ និង​លោក​អេថាន ដែល​កាន់​ឈិង​ពី​លង្ហិន ដើម្បី​ប្រគំ​ឲ្យ​ឮ​រំពង​ផង។


ស្តេច​ទត និង​ពួក​មេ‌ទ័ព​បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេ‌ម៉ាន និង​កូន​ចៅ​លោក​យេឌូ‌ថិន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចំរៀង មាន​ដូច​ត​ទៅ:


រីឯ​កូន​ចៅ​របស់​លោក​យេឌូ‌ថិន​មាន លោក​កេដា‌លា លោក​សេរី លោក​យេសា‌យ៉ា លោក​ហាសាប‌យ៉ា លោក​ម៉ាធិ‌ធា និង​លោក​ស៊ីម៉ាយ។ អ្នក​ទាំង​ប្រាំ​មួយ​នាក់​នេះ ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេឌូ‌ថិន​ជា​ឪពុក ដែល​ច្រៀង​ថ្លែង​បន្ទូល ដោយ​ប្រគំ​ពិណ​លើក​តម្កើង និង​សរសើរអុលឡោះ‌តាអាឡា។


ពួក​គេ​ច្រៀង​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក ទាំង​ប្រគំ​ស្គរ ឃឹម និង​ពិណ កំដរ​ផង។ ពួក​គេ​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះ។ លោក​អេសាភ លោក​យេឌូ‌ថិន និង​លោក​ហេ‌ម៉ាន​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្តេច។


អស់​អ្នក​ដែល​បំពេញ​ការ‌ងារ​នេះ​ជា​មួយ​កូន​ចៅ​របស់​ខ្លួន ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​កេហាត់ មាន លោក​ហេ‌ម៉ាន​ជា​អ្នក​ចំរៀង គាត់​ត្រូវ​ជា​កូន​របស់​លោក​យ៉ូ‌អែល លោក​យ៉ូ‌អែល​ជា​កូន​របស់​សាំយូ‌អែល


ក្នុង​អំបូរ​អេលី‌សាផាន មាន​លោក​ស៊ីម‌រី និង​លោក​យី‌អែល។ ក្នុង​អំបូរ​អេ‌សាភ មាន​លោក​សាកា‌រីយ៉ា និង​លោក​ម៉ាថា‌នា។


អ្នក​ទាំង​នោះ​បាន​ប្រមូល​ផ្តុំ​បង​ប្អូន​របស់​ពួក​គេ មក​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ធ្វើ​ពិធី​ជម្រះ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឲ្យ​បាន​បរិសុទ្ធ តាម​បញ្ជា​របស់​ស្តេច និង​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម