គេដាក់សពទ្រង់លើសេះ នាំមកបញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកឰយុកោទ្រង់វិញ គឺនៅក្រុងយេរូសាឡិម
២ របាក្សត្រ 25:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេនាំយកសពទ្រង់ដាក់លើសេះមកវិញ បញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកឰយុកោទ្រង់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យកសពទ្រង់ដាក់លើសេះមកវិញ បញ្ចុះនៅក្រុងដាវីឌជាមួយបុព្វបុរសរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដឹកសពរបស់ព្រះបាទអម៉ាស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា ។ អាល់គីតាប គេដឹកសពរបស់ស្តេចអម៉ាស៊ីយ៉ា ដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា។ |
គេដាក់សពទ្រង់លើសេះ នាំមកបញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកឰយុកោទ្រង់វិញ គឺនៅក្រុងយេរូសាឡិម
រីឯអ័ម៉ាស៊ីយ៉ា ចាប់តាំងពីវេលាដែលទ្រង់បានបែរចេញ លែងតាមព្រះយេហូវ៉ាទៅ នោះមានគេកើតមានគំនិតគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ទ្រង់ក៏រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅតាម ហើយធ្វើគុតទ្រង់ នៅទីនោះ
ពួកជនទាំងឡាយ នៅស្រុកយូដា ក៏លើកអូសៀស ដែលមានព្រះជន្ម១៦ឆ្នាំហើយ តាំងឡើងជាស្តេចជំនួសអ័ម៉ាស៊ីយ៉ា ជាព្រះបិតា