ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 25:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់នឹង​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា ក៏​មើល​មុខ​គ្នា នៅ​ត្រង់​ក្រុង​បេត-សេមែស​ជា​ក្រុង​របស់​ពួក​យូដា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះបាទ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់ និង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា ក៏​ជួប​មុខ​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ក្រុង​របស់​ពួក​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេមែស ក្នុង​ស្រុក​យូដា។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​ស្តេច​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេមែស​ក្នុង​ស្រុក​យូដា។

សូមមើលជំពូក



២ របា‌ក្សត្រ 25:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នឹង​អំណាច​ទ្រង់​ដែល​បាន​ប្រើ ដើម្បី​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


តែ​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​មិន​ព្រម​ស្តាប់​តាម​ទេ ដ្បិត​ការ​នោះ​កើត​មក​ពី​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រគល់​សាសន៍​យូដា​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ដោយ​ព្រោះ​បាន​ស្វែង​រក​តាម​អស់​ទាំង​ព្រះ​របស់​សាសន៍​អេដំម


ពួក​យូដា​ក៏​ចាញ់​ពួក​អ៊ីស្រាអែល ហើយ​រត់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន​វិញ


ពី​ឡាបា ក៏​បត់​ទៅ​ខាង​លិច​ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ចង្កេះ​ខាង​ជើង​នៃ​ភ្នំ​យារីម គឺ​ជា​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេត-សេមែស​រហូត​ដល់​ធីមណា


អាយីន នឹង​ដី​នៅ​ជុំវិញ យូថា នឹង​ដី​នៅ​ជុំវិញ បេត-សេមែស នឹង​ដី​នៅ​ជុំវិញ គឺ​អស់​ទី​ក្រុង​៩ ក្នុង​ពូជ​អំបូរ​ទាំង​២​នេះ


ចាំ​មើល បើ​សិន​ជា​វា​ឡើង​តាម​ផ្លូវ ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ទ្រង់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​នៃ​ទ្រង់​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ។