Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពេល​នោះ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេមែស ក្នុង​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ ព្រះបាទ​យ៉ូអាស ជា​ស្តេច​អ៊ីស្រា‌អែល​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់ និង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា ក៏​ជួប​មុខ​គ្នា​នៅ​ត្រង់​ក្រុង​បេត-សេមែស ជា​ក្រុង​របស់​ពួក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ក៏​យាង​ឡើង​ទៅ រួច​ទ្រង់នឹង​អ័ម៉ា‌ស៊ីយ៉ា​ជា​ស្តេច​យូដា ក៏​មើល​មុខ​គ្នា នៅ​ត្រង់​ក្រុង​បេត-សេមែស​ជា​ក្រុង​របស់​ពួក​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពេល​នោះ​ស្តេច​យ៉ូអាស ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ឡើង​មក​ប្រយុទ្ធ​តទល់​នឹង​ស្តេច​អម៉ា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា នៅ​ក្រុង​បេត‌សេមែស​ក្នុង​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​រាជ​កិច្ច​ផ្សេង​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ ព្រម​ទាំង​វីរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច និង​សង្គ្រាម​ជា​មួយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។


ប៉ុន្តែ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ពុំ​ព្រម​ស្ដាប់ តាម​សេចក្ដី​ព្រមាន​នេះ​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​បណ្ដាល​ឲ្យ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ស្ដេច និង​កង‌ទ័ព ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ព្រោះ​ស្ដេច​បាន​បែក​ចិត្ត​ទៅ​រក​ព្រះ​នានា​របស់​ជន‌ជាតិ​អេដុម។


កង‌ទ័ព​យូដា​វាយ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ពល​ទាហាន​យូដា​បាក់​ទ័ព​រត់​មក​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។


ពី​បាឡា ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម ពោល​គឺ​ភ្នំ​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេតសេ‌មែស ដោយ​កាត់​តាម​ធីមណា


ក្រុង​អាយីន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យូថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។


ចូរ​តាម​មើល ប្រសិន​បើ​មេ​គោ​នាំ​ហិប​នោះ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីស្រា‌អែល​ត្រង់​បេតសេ‌មែស នោះ​ស​ឲ្យ​ឃើញ​ថា ពិត​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នេះ។ ប៉ុន្តែ បើ​វា​មិន​ដើរ​ឆ្ពោះ​ទៅ​ទិស​នោះ​ទេ យើង​នឹង​ដឹង​ថា មិន​មែន​ព្រះអង្គ​ទេ​ដែល​ដាក់​ទោស​ពួក​យើង គឺ​ហេតុ‌ការណ៍​កើត​ឡើង ដោយ​ចៃដន្យ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម